អបអរសាទរការបំបែក​សំបុក​ក្រុម​ចម្រុះ​ជាតិ​សាសន៍ ៤១នាក់​ករណី​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត

ប៉ូលិស​អន្តោប្រវេសន៍​បាន​ធ្វើ​ការ​បំបែក​សំបុក​ក្រុម​ជន​បរទេស​ចម្រុះ​ជាតិ​សាសន៍​ចំនួន​ ៤១​នាក់ (ស្រី​១១​នាក់) មាន​ចំនួន ៦​សញ្ជាតិ ពាក់ព័ន្ធ​ករណី​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (VOIP) កាលពី​ព្រឹក​ថ្ងៃ​ទី២១ ខែ​តុលា ឆ្នាំ​២០១៧ នៅ​ចំណុច​នៅ​ផ្លូវ​៧០៥ ភូមិ​២ សង្កាត់​៣ ក្រុង​ព្រះ​សីហនុ ខេត្ត​ព្រះសីហនុ។


ប្រតិបត្តិការ​បង្ក្រាប​នេះ ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដោយ​មាន​ការ​ចូលរួម​សម្របសម្រួល​ពី​លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ។
លោក​ឧត្ដមសេនីយ៍​ឯក អ៊ុក ហៃ​សីឡា បាន​ថ្លែង​ឲ្យ​ដឹង​ថា ការ​បង្ក្រាប​នេះ គឺ​ធ្វើឡើង​ចំនួន ៤​គោលដៅ រួម​មានៈ គោលដៅ​ទី១. ឃាត់​មនុស្ស ១៣​នាក់ (ស្រី ០៥​នាក់) មាន​០៤សញ្ជាតិ​ដូចជា ម៉ាឡេស៊ី ថៃ ឥណ្ឌូណេស៊ី និង​វៀតណាម។ គោលដៅ​ទី២. ឃាត់​មនុស្ស​ចំនួន ០៣​នាក់ (ស្រី ០១​នាក់) សញ្ជាតិ​ចិន។ គោលដៅ​ទី៣. ឃាត់​មនុស្ស​ចំនួន ១៧​នាក់ (ស្រី០២​នាក់) សញ្ជាតិ​ម៉ាឡេស៊ី និង​គោលដៅ​ទី៤. ឃាត់​មនុស្ស​ចំនួន ០៨​នាក់ (ស្រី ៣នាក់) មាន​ ២សញ្ជាតិ គឺ​ចិន និង​ចិន​តៃវ៉ាន់។ សរុប​ទាំងអស់៤១​នាក់ មាន ៦​សញ្ជាតិ៕
ក្រុម​យុវជន​ និង​បាល់ទាត់​ស្ម័គ្រ​​ចិត្ត​ ដឹក​នាំ ដោយ ឈិន ឈឿន​ ប្រកាស​រក​ជំនួស​ ទៅ​ជួយ​សាលា​មួយ


ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop