តោះដឹងទាំអស់គ្នា ១០ចំណុចដើម្បី​បង្ការ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ក្នុង​ឱកាស​បុណ្យ​អុំទូកយើង

ក្នុង​ឱកាស​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក ចាប់​ពី​ថ្ងៃ​ទី២-៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ខាង​មុខ យានយន្ត​ធ្វើ​ចរាចរណ៍ នឹង​មាន​កំណើន​ខ្ពស់​ខុស​ប្រក្រតី ដែល​អាច​បង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍ ឬ​ការ​កកស្ទះ​ចរាចរណ៍ ដូច​ក្នុង​ពិធី​បុណ្យ​នានា កន្លង​ទៅ។ ដើម្បី​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ​គោក ក្នុង​ឱកាស​ពិធី​បុណ្យ​អុំទូក ខាងមុខ​នេះ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក បាន​ប្រកាស​អំពាវនាវ​ដល់​សាធារណជន ជា​អ្នក​ប្រើប្រាស់​ផ្លូវ នូវ ១០ ចំណុច រួម​មាន​៖

ក្នុង​សេចក្តី​អំពាវនាវ ចុះ​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០១៧ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក ដែល​មាន​សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ជា​ប្រធាន បាន​កត់សម្គាល់​ថា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ​គោក នៅ​តែ​ជា​បញ្ហា​ប្រឈម​ចំពោះ​មុខ និង​យូរអង្វែង ដែល​អាច​កើត​ឡើង​ភ្លាមៗ ក្នុង​ករណី​អ្នក​ប្រើប្រាស់​ផ្លូវ មាន​ការ​ធ្វេសប្រហែស ឬ​ខ្ជីខ្ជា​មិន​គោរព​ច្បាប់។
គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក ក៏​បាន​កត់សម្គាល់​ថា ក្នុង​ត្រី​មាស​ទី៣ ឆ្នាំ​២០១៧ មាន​អ្នក​ជិះ​ទោចក្រយានយន្ត ចំនួន ៧៧​ភាគរយ ដែល​ភាគ​ច្រើន​ជា​យុវវ័យ បាន​ក្លាយជា​ជន​រងគ្រោះ​ គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវគោក ហើយ​ក្នុង​ចំណោម​ជន​រងគ្រោះ​ទាំង​នោះ មាន​ចំនួន ៦៦ភាគរយ​ មិន​បាន​ពាក់​មួក​សុវត្ថិភាព​ឡើយ​៕


ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop