ទទួល​លិខិត​ឲ្យ​​បិទ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ស្មាន​ថា​​ជា​រឿង​កំប្លែង ក្រោយ​មក​ទើប​ដឹង​ការ​ពិត

ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ម្នាក់​គឺ លោក Zhang Faqing បាន​ទទួល​លិខិត​ពី​រដ្ឋាភិបាល​បញ្ជា​ឲ្យ​​បិទ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​របស់​គាត់​នៅ​ជាយ​ក្រុង​ប៉េកាំង​ក្នុង​រយៈ​ពេល​២សប្តាហ៍ ដោយ​លោក​គិត​ថា​វា​ជា​រឿង​កំប្លែង។


ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក បន្ទាប់​ពី​មន្ត្រី​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​កសិដ្ឋាន​របស់​លោក ទើប​បុរស​វ័យ​៤៧​ឆ្នាំ​ជឿ​ថា​វា​គឺ​ជា​ការ​ពិត ព្រោះ​វា​ជា​គោលនយោបាយ​ថ្មី​មួយ​របស់​រដ្ឋាភិបាល​ប៉េកាំង​ដែល​ត្រូវ​បោស​សម្អាត​វិស័យ​បសុសត្វ​នៅ​ជុំ​វិញ​ក្រុង​ ឬ តំបន់​គ្មាន​ជ្រូក (pig-free zones) ហើយZhang គ្មាន​ជម្រើស​​ ព្រោះ​កសិដ្ឋាន​របស់​លោក​នៅ​ជិត​នឹង​អាង​ស្តុក​ទឹក​របស់​ទីក្រុង​ពេក។
ជិត​មួយ​ឆ្នាំ​មក​ហើយ​ដែល​ Zhangនៅ​តែ​រង់ចាំ​សំណង​រាប់​លាន​យ័ន (yuan) ​ដែល​រដ្ឋាភិបាល​បាន​សន្យា​ថា​នឹង​ផ្តល់​ជូន​លោក ​ជា​ថ្នូរ​នឹង​សត្វ​ជ្រូក​ចំនួន ១៥ ០០០ ក្បាល​ដែល​លោក​បញ្ចេញ​ចោល ហើយ​លោក​ក៏​មិន​ទាន់​ច្បាស់​ថា​នឹង​ត្រូវ​ធ្វើ​អ្វី​បន្ត​ទៀត​ដែរ។

​"ខ្ញុំ​ត្រូវ​លក់​ជ្រូក​នៅ​តម្លៃ​ណា​​ក៏​ដោយ​ឲ្យ​តែ​លក់​​ចេញ ដូច្នេះ​ខ្ញុំ​ត្រូវ​លក់​សាច់​ស្មើ​តម្លៃ​ស្ពៃក្ដោប។ ខ្ញុំ​ខាត​បង់​ប្រាក់​ច្រើន​ណាស់"។ លោក​បាន​និយាយ​ថា​ លោក​ខាត​ជាង ៧០ លាន​យ័ន (១០,៥៧ លាន​ដុល្លារ) ។ ប្រភព​ខាង​លើ​បន្ត។
ចិន​​បរិភោគ​សាច់​ច្រើន​ជាង​ប្រទេស​ណាៗ​ទាំង​អស់ ហើយ​ឆ្នាំ​២០១៧​នេះ គេ​រំពឹង​ថា​ចិន​នឹង​បរិភោគ​សាច់​ជ្រូក សាច់​គោ និង សាច់​បសុសត្វ​ផ្សេង​ទៀត​ប្រមាណ​៧៤​តោន​ក្នុង​១​ឆ្នាំ៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop