ក្នុងអំឡុងពេលមានផ្ទៃពោះ ស្ត្រីជាម្តាយក៏ចង់បានកូនមានសុខភាពល្អ លូតលាស់បានល្អ និងកើតចេញមកដោយសុវត្ថិភាព។ តែទោះបីជាយ៉ាងណា ជួនកាលពេលខ្លះផលិតផលដែលម្តាយប្រើប្រាស់អាចប៉ះពាល់យ៉ាងសម្ងាត់ដល់ទារកក្នុងផ្ទៃ។
ក្រែមបបូរមាត់
ក្រែមបបូរមាត់ ជាផលិតផលសម្រស់ដែលស្ត្រីចូលចិត្តប្រើ។ តែទោះជាយ៉ាងណា ក្រែមបបូរមាត់ផ្ទុកសារធាតុផ្សេងៗជាច្រើនដែលស្រូបយកទាំងធាតុលោហៈ និងមេរោគក្នុងខ្យល់។ ពេលស្ត្រីពពោះញ៉ាំអាហារ ជាតិសំណរអាចជ្រៀតចូលទៅក្នុងខ្លួន ហើយប៉ះពាល់ដល់ការលូតលាស់ខួរក្បាលរបស់គភ៌។
ថ្នាំលាបក្រចក
ធាតុផ្សំសំខាន់ក្នុងថ្នាំលាបក្រចកធ្វើឡើងពីសារធាតុគ្រីម៉ូឡូស នីត្រាត និងសារធាតុគីមីដូចជា អាស៊ីត និងជាតិពណ៌។ ពេលម្តាយចម្អិន ឬចាប់កាន់អាហារ រាងកាយនឹងស្រូបយកជាតិពុលទាំងនេះចូលទៅក្នុងសុក និងឈាមរួចចូលទៅក្នុងគភ៌។
គ្រឿងក្រអូប
រាល់ផលិតផលគ្រឿងក្រអូប និងថែរក្សាស្បែកទាំងឡាយមានផ្ទុកសារធាតុ phthalate ធ្វើឱ្យស្ត្រីគ្មានកូន និងកើតជំងឺមហារីក។ ស្ត្រីប្រើផលិតផលប្រភេទនេះច្រើនងាយធ្វើឱ្យកាយសម្បទាកូនមិនគ្រប់គ្រាន់។ ដូច្នេះបើម្តាយចង់តែងខ្លួន គួរជ្រើសរើសផលិតផលធម្មជាតិគ្មានក្លិនក្រអូប។
ឧបករណ៍ធ្វើសក់
មនុស្សតិចណាស់ដែលដឹងថាប្រដាប់ផ្លុំសក់អាចបញ្ចេញធាតុវិទ្យុសកម្មច្រើនបំផុត។ ពេលអ្នកបើកម៉ាស៊ីនផ្លុំសក់ ធាតុវិទ្យុសកម្មនឹងកើនឡើង។ ស្ត្រីមានផ្ទៃពោះមិនគួរប្រើឧបករណ៍នេះទេ បើមិនចង់ឱ្យប៉ះពាល់ដល់គភ៌។
វិក័យប័ត្រ
វិក័យប័ត្រណាក៏ដោយដែលប្រើក្នុងទូរ ATMs ម៉ាស៊ីន fax ឬម៉ាស៊ីនផ្សេងៗទៀតមានផ្ទុកសារធាតុ ប៊ីហ្វេណូល-A អាចបំផ្លាញប្រព័ន្ធអង់ដូគ្រីន និងជ្រៀបចូលទៅក្នុងគភ៌។
ស្ត្រីមានផ្ទៃពោះដែលទទួលរងនូវសារធាតុខាងលើនឹងប្រឈមមុខបញ្ហាគភ៌លូតលាស់យឺត បញ្ហាផ្លូវចិត្ត កើតហឺត និងមហារីកសុដន់ ជាពិសេសអាចជួបនឹងការរលូតកូន។ ដូចនេះម្តាយមិនគួរប៉ះពាល់វិក័យប័ត្រ ឬរក្សាវាទុកក្នុងហោប៉ៅឡើយ៕
Post a Comment