យោងតាមឆាណែលយូធូបដ៏ល្បីមួយ gizmoslip បានយក iPhone X បីគ្រឿងមកធ្វើវីដេអូទម្លាក់សាកល្បងកាលពីថ្ងៃទី៣ កន្លងទៅដោយមានការប្រៀបធៀបជាមួយកំពូលស្មាតហ្វូនពីរគ្រឿងទៀតគឺ LG V30 និង Note 8។ ការសាកល្បងទម្លាក់នេះមាន ៣ ជំហាន ដំបូងទម្លាក់មួយជំហរខ្លួនដោយដាក់ផ្នែកខាងមុខ ជំហានបន្ទាប់ផ្នែកខាងខ្នង និងជំហានចុងក្រោយ ទម្លាក់ពីលើដំបូលផ្ទះមកតែម្ដង។
ជាលទ្ធផលឃើញថា ខ្នងខាងក្រោយ iPhone X បានបែកខ្ទេចគ្មានសល់ដោយសារវាបំពាក់មកជាមួយកញ្ចក់ដែល Apple បង្កប់បច្ចេកវិទ្យាសាកថ្មឥតប្រើខ្សែ(Wireless Charging ) តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ ផ្នែកខាងមុខនៅល្អ ហើយអាចប្រើបាន អាចថតរូប និងចុចចូលមុខងារមួយចំនួនទៀតផង៕
Post a Comment