ដៃជាអាវៈយាវៈដ៏សម្រាប់មួយសម្រាប់បំពេញការងារប្រចាំថ្ងៃ ប៉ុន្តែវាក៏អាចជាអាវុធដែលប្រឆាំងនឹងខ្លួនអ្នកបានផងដែរ។
កន្លែងលើខ្លួនប្រាណទាំង៧ចំនុចនេះដែលអ្នកមិនត្រូវយកដៃទៅប៉ះពាល់ ហើយនឹងហេតុអ្វីបានជាដូច្នេះទៅវិញ។ ចង់ដឹងកាន់តែច្បាស់ មកអានទាំងអស់គ្នា!
១. ភ្នែក
ភ្នែកជាផ្នែកដ៏សំខាន់មួយសម្រាប់គំហើញរបស់អ្នក។ ការយកដៃទៅញីភ្នែកអាចអោយបាក់តេរី រឺមេរោគផ្សេងៗឆ្លងចូលភ្នែក។ វាអាចបង្កជាបញ្ហាឈឺភ្នែក រមាស់ រឺបើធ្ងន់ធ្ងរអាចធ្វើអោយពិបាកភ្នែកទៀតផង។
២. មុខ
ពេលដែលអ្នកអាចយកដៃទៅប៉ះមុខបានមានតែពេលដែលអ្នកលាងមុខ រឺក៏លាបឡេអ្វីមួយតែប៉ុណ្ណោះ ដោយសារតែនៅលើដៃអ្នកមានបាក់តេរី និងដីដែលអាចធ្វើអោយមុខមនុស្សអ្នកកើតមុន រឺក៏ប្រសិនជាមុចអ្នកមានមុនស្រាប់ វានឹងធ្វើអោយមុនរបស់អ្នកនោះឡើងកាន់តែច្រើន។
៣. ត្រចៀក
មានអត្ថបទជាច្រើនមកហើយដែលនិយាយពីការដែលអ្នកមិនគួរប្រើប្រាស់អ្វីមួយយកទៅរុកនៅក្នុងត្រចៀក ដោយក្នុងនោះសូម្បីតែដៃ រឺសំឡីត្បារត្រចៀកក៏ត្រូវបានគេហាមឃាត់ផងដែរ។ ដោយសារការទៅខ្វះយកសារធាតុក្រមួនដែលនៅក្នុងត្រចៀកនោះមិនត្រឹមតែអាចធ្វើអោយប៉ះពាល់ដល់ការស្តាប់ និងអនាម័យរបស់ត្រចៀកនោះទេ វាក៏អាចធ្វើអោយដាច់រលាត់សាច់ដែលធ្វើអោយមេរោគឆ្លៀតចូលបានយ៉ាងងាយស្រួលផងដែរ។
៤. ច្រមុះ
នៅក្នុងច្រមុះមានផ្ទុកបាក់តេរីដែលល្អសម្រាប់សុខភាពដង្ហើមរបស់អ្នក ប៉ុន្តែការដែលយកម្រាមដៃទៅរុកក្នុងច្រមុះអាចធ្វើអោយបាត់តេរីផ្សេងៗដែលនៅខាងក្រៅចូលទៅ ហើយបំផ្លាញបាក់តេរីល្អៗនោះបានយ៉ាងងាយស្រួល។
៥. មាត់
ដូចជាច្រមុះដែរ មាត់មនុស្សយើងម្នាក់ៗសុទ្ធតែមានបាក់តេរីដែលល្អនៅក្នុងនោះ ប៉ុន្តែការដែលយកដៃទៅប៉ះពាល់ក្នុងមាត់អាចធ្វើអោយអោយបាក់តេរីផ្សេងៗចូលទៅក្នុងនោះហើយវាបង្កជាអសមតុល្យភាពនៃបាក់តេរី។ ជាលទ្ធផលវាអាចបង្កជាជម្ងឺផ្សេងៗដល់អ្នក។
៦. រន្ធផ្ចិត
តើអ្នកដឹងទេថា រន្ធផ្ចិតរបស់អ្នកគឺជាកន្លែងដែលកង្វក់បំផុតនៅលើខ្លួនអ្នក ដោយសារតែវាជាកន្លែងដែលបាក់តេរីមកបណ្តុំគ្នាច្រើនបំផុតបើប្រៀបធៀបនឹងកន្លែងផ្សេងៗនៅលើដងខ្លួន។ ការដែលយកដៃនៅប៉ះនឹងធ្វើអោយចំនួនបាត់តេរីនោះកើនឡើងកាន់តែច្រើន។ វាបង្កជាភាពងាយស្រួលក្នុងការបង្កជម្ងឺផ្សេងៗបានយ៉ាងរហ័ស។
៧. រន្ធទ្វារធំ
ទម្លាប់ដែលអ្នកតែងប្រើដៃយកទៅសម្អាតទ្វារធំបន្ទាប់ពីបន្ទោរបង់រួច គួរតែត្រូវបានផ្លាស់ប្តូរជាបន្ទាន់ ដោយសារតែពេលដែលអ្នកប៉ះពាល់វា អ្នកមិនត្រឹមតែអាចចម្លងមេរោគដែលនៅក្នុងកាកសំនល់ដែលអ្នកទើបតែបញ្ចេញនោះមកប៉ះពាល់លើខ្លួនអ្នកតាមរយះដៃរបស់អ្នកនោះទេ អ្នកក៏អាចចម្លងមេរោគដែលមានពីដៃអ្នកស្រាប់ចូលទៅក្នុងខ្លួនវិញតាមនោះផងដែរ៕
Post a Comment