សុបិន្តអាក្រក់ទាំង ១០យ៉ាងដែលយើងគួរប្រុងប្រយ័ត្ន

មនុស្សយើងម្នាក់ដែលមានជីវិតក្នុងលោកកីយ៏នេះតែងតែមានកាយល់សុបិន្តឃើញ ហើយដើម្បីឲ្យកាន់តែច្បាស់ថាសុបិន្តនោះមានន័យយ៉ាងណាដើម្បីឲ្យខ្លួនយើងបានការពារជាមុន។​ ខាងក្រោមនេះគឺជាការអធិប្បាយមួយចំនួនអំពីសុបិន្តដែលគួរតែប្រុងប្រយ័ត្ន។
១/ សុបិន្តឃើញថាចេះហោះ : មានន័យថាគឺជាការដាស់តឿនអ្ន្យត្រូវខិតខំប្រឹងប្រែងទាំងកំលាំងកាយ និងចិត្តទើបអាចសម្រេចគោលបំណងបាន។
រូបដំណាង
២/ សុបិន្តឃើញទឹកជ្រោះ : ទឹកជានិមិត្តរូបនៃភាពបរិសុទ្ធ ដូច្នេះអ្នកត្រូវតែលាងសំអាតពាក្យមិនពិត  ឬអំពើមិនល្អណាមួយដែលអ្នកធ្លាប់បានធ្វើ ដោយត្រូវទៅអុចធូបឬទៅបន់ស្រន់នៅកន្លែងសាកសិទ្ធិដើម្បីលាមាត់លាកពេលដែលនិយាយកន្លងមកដែលធ្វើឲ្យម្ចាស់ទឹកម្ចាស់ដីនិងទេវតាស្អប់នូចពាក្យសម្តីឬទង្វើមិនល្អរបស់អ្នក បើមិនដូចនោះទេអ្នកនិងជួបរឿងមិបល្អជាច្រើនតាមមករកអ្នក។
រូបដំណាង
៣/ សុមិន្តឃើញធ្មេញ : នេះជាសញ្ញានៃការកើតទុក្ខព្រួយ និងក្តីបារម្មណ៍ចំពោះការងារ ទាំងទំនាក់ទំនងនិងរឿងរាវផ្សេងៗនៅក្នុងជីវិត ឬបើធ្ងន់ធ្ងរអាចប៉ះពាល់ដល់អាយុជីវិតអ្នកនៅជុំវិញយើង បើយល់សុបិន្តឃើញដូចនេះអ្នកគួរតែទៅនិយាយដាក់បង្គន់ សន្មត់ជាមួយលាមកឲ្យវាសាបរលាបទៅតាមលាមកនោះទៅ ដើម្បីកំឲ្យហេតុការណ៍អាក្រក់ណាមួយកើតឡើង។
រូបដំណាង
៤/ សុបិន្តឃើញស្លាប់ : ជាសញ្ញាបង្ហាញថា លោកអ្នកចាំបាច់ត្រូវបំពេញបន្ថែមនូវកិច្ចការខ្លះទៀតទើបការងារធំៗក្នុងជីវិតរបស់លោកអ្នកអាចបានសម្រេច។
រូបដំណាង
៥/ សុបិន្តឃើញមានផ្ទៃពោះ : បង្ហាញថាលោកអ្នកកំពុងអភិវឌ្ឍ និងរីកចម្រើនចំពោះអ្វីដែលលោកអ្នកកំពុងតែធ្វើ ដូចនេះលោកអ្នកគួខិតខំធ្វើកិច្ចការនោះបន្ថែមកំបង្អង់។
រូបដំណាង
៦/ សុបិន្តឃើញផ្ទះច្រើន : នេះបង្ហាញថាអ្នកត្រូវប្រុងប្រយ័ត្នជាមួយសុវត្ថិភាពរបស់ខ្លួន និងការលួងលោកផ្សេងៗដែលអាបង្ករឲ្យមានផលអវិជ្ជមានសម្រាប់លោកអ្នក។
រូបដំណាង
៧/ សុបិន្តឃើញលុយ : មានន័យថាលោកអ្នកត្រូវផ្លាស់ប្តូររបៀបប្រើ​ប្រាស់លុយរបស់អ្នក ដើម្បីជៀសឆ្ងាយពីរឿអាក្រក់អាចកើតឡើងដោយយថាហេតុ។
រូបដំណាង
៨/ សុបិន្តឃើញការផិតក្បត់ : លោកអ្នកអាចមានគ្រោះថ្នាក់ក្នុងការទំនាក់ទំនងស្នេហា ដូច្នេះអ្នកគួរតែប្រុងប្រយ័ត្នមនុស្សដែលជាដៃគូត្រូវបានគេដណ្តើមក្នុងពេលណាមួយ លោកអ្នកគួរតែតាមដានមើល​និងសួរនាំពីដៃគូរបស់យើងដើម្បីបំបាត់កង្វល់ណាមួយ ចូលកុំវិនិ្នឆ័យដោយកុំហឹង ឬការគិតច្រើន។
រូបដំណាង
៩/ សុបិន្តឃើញភ្លើង : មានន័យថាលោកអ្នកកំពុងធ្វើអ្វីមួយដែលអាចនាំរឿងក្តៅក្រហាយសម្រាប់ខ្លួន ដូច្នេះលោកអ្នកគួរតែកែប្រែវាជាបន្ទាន់ កុំឲ្យមានវិបត្តិសារី ហើយលោកអ្នកគួរតែអត់ធ្មត់នូវរឿងពិបាកៗទាំងឡាយដែលនឹងកើតឡើងនៅពេលខាងមុខ។​ ត្រូវចាំថាខឹងខុសខឹងខាត។
រូបដំណាង
១០/ សុបិន្តឃើញអាក្រាតកាយ : លោកអ្នកអាចនឹងមានបញ្ហាណាមួយដែលធ្វើឲ្យអាប់ឱនដល់កិត្តិយសរបស់អ្នក ដូច្ន្វេះគួរតែប្រុងប្រយ័ត្តឲ្យ​និងគិតគូឲ្យបានច្បាស់មិននឹងធ្វើអ្វីមួយ ដើម្បីជៀសវាការស្តាយក្រោយ។
រូបដំណាង
ការបង្ហាញខាងលើនេះគឺជាការបកស្រាយនូវក្តីសុបិន្តដែលលោកអ្នកមិនបានគិតពីបញ្ហា ឬចំនុចណាមួយច្រើនជ្រុលហួសដែលនាំឲ្យកើតក្តីសុបិន្តបុណ្ណោះ។
ប្រភព: Angsophal
ចុចអានបន្ត:
បែកស្អាតតាមបែបធម្មជាតិគ្មានស្នាមអុចខ្មៅនិងសង្វារដោយគ្រឿងផ្សំក្នុងផ្ទះបាយ
ជីរអង្កាមអាចជួយបំបាត់ក្លិនមាត់ បំបាត់ការជ្រីវជ្រួញលើផ្ទៃមុខ​

ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop