រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះឃើញថាមានមនុស្សកាន់តែច្រើនឡើងៗ ពេញចិត្តនឹងផ្លែផាស់សិន តែផ្លែឈើប្រភេទនេះហេតុអ្វីទទួលបានការពេញនិយមយ៉ាងនេះ? បន្ទាប់ពីស្រាវជ្រាវឯកសារពាក់ព័ន្ធមក ការភ្ញាក់ផ្អើលកើតឡើងស្ទើរមិនគួរអោយជឿ
ផ្លែផាស់សិនមានដើមកំណើតនៅប្រទេសប្រេស៊ីល ឈ្មោះដើមហៅថា “ផ្លែប្រស៊ីល” រឺ “ផ្លែពងមាន់”(បកប្រែពាក្យ) ភាពសំបូរបែបនៃសារធាតុចិញ្ចឹម ក្លិនខ្លួនក្រអូបឈ្ងុយឈ្ងប់សែនទាក់ទាញ ប្រមូលផ្ដុំដោយក្លិនផ្លែឈើនានាលើខ្លួនតែមួយ មានដូចជាក្លិនផ្លែចេក ម្នាស់ ក្រូចឆ្មារ ត្របែក -ល- ផ្លែនេះមានងារមួយទៀតត្រូវបានគេហៅថា JUICE KING រឺស្ដេចទឹកផ្លែឈើ។ ផ្លែផាស់សិនមានធាតុផ្សំ (Amino acids) អាមីណូអាស៊ីត17មុខដែលរាងកាយមនុស្សត្រូវការ មានវីតាមីនច្រើនប្រភេទ និង Carotenoids ជាងនេះទៅទៀតមានសារធាតុកាល់ស្យូម ផូស្វ័រ ដែក និងសារធាតុមីក្រូដទៃទៀត ធ្វើអោយផ្លែផាស់សិនគ្រងដំណែងជាផ្លែឈើពោរពេញដោយអត្ថប្រយោជន៍ និងគុណតម្លៃបំផុតសំរាប់សុខភាព។
1/ ផ្លែផាស់សិនបំបាត់ជំងឺឈឺបំពង់ក
តើអ្នកនៅហ៊ានពិសារផ្លែផាស់សិនទៀតទេ? ប្រញាប់មើលអោយហើយទៅ តិចថាខ្ញុំអត់បានរំលឹក!
ផ្លែផាស់សិនជាឪសថបំបាត់ជំងឺក្អក រលាកបំពង់កយ៉ាងមានប្រសិទ្ធភាព គ្រាន់តែយកសាច់ផ្លែផាស់សិន លាយនឹងពុទ្រាក្រហម(យកគ្រាប់ចេញ) ឆុងជាមួយនឹងទឹកក្ដៅ រង់ចាំដល់ទឹកក្ដៅអុនៗហើយបន្ថែមទឹកឃ្មុំចូលរួចកូរអោយសព្វទទួលទានហើយអ្នកនឹងមានអារម្មណ៍ថាបំពង់កនិងសួត មានសំណើម ប៉ុន្ដែសូមចងចាំថាមិនគួរលាយទឹកឃ្មុំចូលពេលទឹកកំពុងតែក្ដៅនោះទេ ព្រោះទឹកក្ដៅធ្វើអោយបាត់បង់សារជាតិនានាក្នុងទឹកឃ្មុំ។
2/ ផ្លែផាស់សិនកំចាត់ជាតិពុលក្នុងរាងកាយ
ផ្លែផាស់សិនមានជាតិសសៃFiberអាចរុញច្រានការបញ្ចេញជាតិពុលពីក្នុងខ្លួនកំចាត់កំណកសារជាតិស្អិតនានាដែលមានក្នុងប្រព័ន្ធរំលាយអាហារ តែមិនធ្វើអោយប៉ះពាល់ដល់ជញ្ចាំងក្រពះឡើយ ហើយថែមទាំងមានសមត្ថភាពបង្កាការលូតលាស់ដុំសាច់នានាទៀតផង។
3/ ផ្លែផាស់សិនធ្វើអោយប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ
ផ្លែផាស់សិនផ្ទុកទៅដោយវីតាមីនសេ មានប្រសិទ្ធភាពពង្រឹងភាពស៊ាំរាងកាយមនុស្ស។អ្នកអាចធ្វើជាភេសជ្ជៈពិសារយ៉ាងមានឪជារស។ ងាយៗគ្រាន់តែយកផ្លែផាស់សិនចំនួន3ផ្លែយកសាច់ ទឹក200មីលីលីត្រ ទឹកឃ្មុំបន្ដិច ក្រូចឆ្មារបន្តិច ទឹកកកបន្តិច រួចដាក់ចូលម៉ាស៊ីនក្រឡុក ច្រោះយកកាកចេញ ជាការស្រេច។ ក្នុងផ្លែផាស់សិន100ក្រាមវីតាមីនCផ្ទុកស្មើនឹងផ្លែក្រូចចំនួន8ផ្លែ វីតាមីនEផ្ទុកស្មើនឹងផ្លែប៉ោមចំនួន10ផ្លែ។
4/ ផ្លែផាស់សិនបញ្ចុះសំពាធឈាម
ផ្លែផាស់សិនផ្ទុកទៅដោយវីតាមីននិងសារធាតុសសៃFiber អាចបញ្ចុះសារជាតិខ្លាញ់និងសំពាធឈាមយ៉ាងមានប្រសិទ្ធភាព សាកសមបំផុតសំរាប់អ្នកមានជំងឺលើសឈាមទទួលទាន។
5/ ផ្លែផាស់សិនរក្សាសម្ផសធ្វើអោយស្ត្រីក្មេងជាងវ័យ
ផ្លែផាស់សិនសំរួលចលនាឈាមរត់ សារធាតុស្ករក្រហមប៉ូវឈាម មុខងារទាំងពីរនេះមានប្រយោជន៍ក្រៃលែងសំរាប់សុខភាពស្ត្រីនិងសម្រស់។
6/ ផ្លែផាស់សិនទប់ស្កាត់ការកកើតឡើងនៃជំងឺមហារីក
ផ្លែផាស់សិនមានសារធាតុអំណោយផលយ៉ាងក្រាស់ក្រែលដល់សុខភាពមនុស្ស បញ្ចេញជាតិពុល កាកសំណល់ពីក្នុងរាងកាយ បញ្ចៀសការផ្ទុកកាកសំណល់ប៉ះពាល់សុខភាពនានា ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះ អ្នកគ្រាន់តែទទួលទានផ្លែផាស់សិនស្រស់ៗ រាងកាយនឹងស្រូបយកសារជាតិដើម្បីបំពេញតំរូវការ។
7/ ផ្លែផាស់សិនធ្វើអោយអ្នកស្វាងស្រា
ផ្លែផាស់សិនទឹកដោះគោអាចបន្សាបជាតិស្រាយ៉ាងមានប្រសិទ្ធភាព។ យកផ្លែផាស់សិន ទឹកដោះគោ និងចេកមកក្រឡុករួចទទួលទាន សំរាប់អ្នកចូលចិត្តហូបស្រា វាគឺជាមធ្យោបាយម៉្យាងឆ្ងាញ់មាត់ហើយហុចផលឆាប់រហ័ស។
8/ ផ្លែផាស់សិនធ្វើអោយរាងកាយស្រឡូន
ទទួលទានផ្លែផាស់សិនញឺកញាប់អាចធ្វើអោយអ្នកមានអារម្មណ៍ឆ្អែត កាត់បន្ថយការស្រូបយកកាល់ឡូរី ទប់ស្កាត់រាងកាយស្រូបយកជាតិខ្លាញ់ ដូច្នេះហើយការទទួលទានជាប្រចាំអាចកែលំអររចនាសម្ព័ន្ទការងារក្នុងការស្រូបយកសារជាតិចិញ្ចឹមក្នុងរាងកាយ កាត់បន្ថយជាតិខ្លាញ់ បង្កើតភាពស្រស់ស្អាតនិងរឹងមាំ។
9/ ផ្លែផាស់សិនធ្វើអោយអ្នកគេងលក់ស្រួល
ផ្លែផាស់សិនគឺជាថ្នាំសណ្ដំធម្មជាតិ សំរួលភាពតានតឹងស្មារតីយ៉ាងមានប្រសិទ្ធភាព អាចព្យាបាលអ្នកដែលមានបញ្ហាគេងមិនលក់អោយចូលលង់លក់ក្នុងភាពស្កប់ស្កល់។ ទទួលទានផ្លែផាស់សិនជាមួយនឹងយ៉ាអួររួចថែមទឹកឃ្មុំបន្ដិចជាការស្រេច៕
Post a Comment