ទីបំផុត! សមត្ថកិច្ចសម្រេចមិនបញ្ជូន លោក កឹម សុខា មកកាន់សាលាឧទ្ធរណ៍នោះទេ ដោយព្រួយបារម្ភពីសុវត្ថិភាព​ ខណៈសវនាការ នឹងធ្វើឡើង ដោយកំបាំងមុខ


នាយឧត្តមសេនីយ៍ ខៀវ សុគ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ Fresh News យ៉ាងច្បាស់នៅល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះថា សមត្ថកិច្ចនិងអគ្គនាយកដ្ឋានពន្ធនាគារ ក្រោមចំណុះក្រសួងមហាផ្ទៃ បានសម្រេចមិនបញ្ជូនលោក កឹម សុខា ពីពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ មកកាន់សាលាឧទ្ធរណ៍ ដើម្បីជំនុំជម្រះលើសំណុំរឿងស្នើសុំនៅក្រៅឃុំ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ស្អែកនេះឡើយ ដោយសារតែមានព្រួយបារម្ភពីសុវត្ថិភាព​ជនជាប់ចោទ ខណៈដែលសវនាការនឹងនៅតែបន្តធ្វើឡើងជាធម្មតា នៅថ្ងៃស្អែក។

លោក ខៀវ សុភ័គ បានបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធនាគារ បានទទួលលិខិតពីសាលាឧទ្ធរណ៍រួចហើយដោយបញ្ជាក់ថា វត្តមាន ឬអវត្តមាន លោក កឹម សុខា នៅក្នុងសវនាការមុនអង្គសេចក្តី ពោលគឺសវនាការជនុំជម្រះករណីស្នើសុំនៅក្រៅឃុំរបស់លោក កឹម សុខា នៅថ្ងៃស្អែកនេះ មិនសំខាន់នោះទេ ហើយក៏មិនខុសនីតិវិធីដែរ ដោយសារតែមិនមែនជាសំណុំរឿងអង្គសេចក្តី (សំណុំរឿងក្បត់ជាតិ) ដូច្នេះក្រសួងមហាផ្ទៃ សម្រេចមិនបញ្ជូនលោក កឹម សុខា ពីពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ មករាជធានីភ្នំពេញទេ ដោយសារតែគិតអំពីបញ្ហាសុវត្ថិភាព។
លោកថ្លែងថា ការសម្រេចមិនបញ្ជូនលោក កឹម សុខានេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចនិងក្រសួងមហាផ្ទៃពិនិត្យឃើញថា មានក្រុមមួយចំនួនគ្រោងលើកគ្នា ទៅកាន់សាលាឧទ្ធរណ៍ នៅថ្ងៃសវនាការរ​បស់ លោក កឹម សុខា ស្អែកនេះ ហើយសមត្ថកិច្ចខ្លាចមានជនបាតដៃទី៣ នៅក្នុងចំណោមនោះ ដោយសារតែ សំណុំរឿង លោក កឹម សុខា មានការពាក់ព័ន្ធនឹងជនផ្សេងៗទៀត៕
ប្រភព Fresh News





ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop