កីឡាករកម្ពុជា មី រស្មី
កីឡាករ មី រស្មី បានឲ្យដឹងថា បច្ចុប្បន្ននេះខ្លួនកំពុងចូលរួមហ្វឹកហាត់ជាមួយកីឡាកររបស់ក្លឹបបាល់ទះ NK Fitness ថៃ ដែលការហ្វឹកហាត់ភាគច្រើនផ្ដោតលើការចាប់សេវា និងលោតបាំង រួមទាំងការហ្វឹកហាត់លើរាងកាយផងដែរ។ រំឭកពីការបានឱកាសមកលេងនៅប្រទេសថៃនេះ កីឡាករកម្ពុជាខាងលើបន្តថា ពីមុនស្រមៃត្រឹមលេងខ្លាំង និងល្បីនៅកម្ពុជា បានលេងក្រុមជម្រើសជាតិបាល់ទះតែប៉ុណ្ណោះ។
សកម្មភាពហ្វឹកហាត់របស់ក្រុម NK Fitness
សកម្មភាពហ្វឹកហាត់របស់ក្រុម NK Fitness
កីឡាកររបស់ក្រុមបាល់ទះវិសាខាដដែល បន្ថែមទៀតថា ដោយសារការខំប្រឹងហ្វឹកហាត់ មានការជ្រោមជ្រែងពីសំណាក់គ្រូបង្វឹកផ្ទាល់ក៏ដូចជាមានការយកចិត្តទុកដាក់ និងបានផ្ដល់ឱកាសពី ឯកឧត្ដម ស សុខា អនុប្រធានសហព័ន្ធបាល់ទះផងនោះ ទើបបានឲ្យរូបគេចេញមកលេងនៅក្រៅប្រទេសដូចនេះ។ កីឡាករចំណូលថ្មីរបស់ NK Fitness រូបនេះ ប្ដេជ្ញាថានឹងខំប្រឹងបន្ថែមទៀតដើម្បីបានជួយក្រុមបាល់ទះជម្រើសជាតិកម្ពុជានៅស៊ីហ្គេមក្រោយៗ ហើយអាចនៅលេងឲ្យក្លឹបអាជីពរបស់ថៃដូចនេះតទៅទៀត។
ក្រុម NK Fitness
គួរដឹងផងដែរថា រដូវកាលថ្មីការប្រកួតលីគកំពូលបាល់ទះរបស់ថៃ នឹងចាប់ផ្ដើមនៅខែវិច្ឆិកា ឆ្នាំ២០១៧ នេះ៕
ប្រភព: Kley Kley
ចុចអានបន្ត:
Post a Comment