ចាន់ វឌ្ឍនាកា នឹង​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​​លីគ​​ទី៣ ជប៉ុន​ជា​លើក​ដំបូង

ទំព័រ​របស់​ក្លឹប​បាល់ទាត់ Fujieda MYFC បាន​បង្ហោះ​ថា ការ​ប្រកួត​បន្ទាប់​នឹង​ក្លាយ​ជា​ការ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​របស់​ខ្សែប្រយុទ្ធ​ឆ្នើម ចាន់ វឌ្ឍនាកា នៅ​លីគ​លំដាប់​ទី៣ ជប៉ុន ពេល​ប្រកួត​ទល់​នឹង​ក្រុម SC Sagamihara នៅ​កីឡដ្ឋាន Ekopa នា​ថ្ងៃ​ទី២២ ខែ​តុលា ឆ្នាំ​២០១៧ វេលា​ម៉ោង ១១​ព្រឹក។

ប្រភព​ដដែល បាន​ហៅ​ការ​ប្រកួត​នេះ​ថា "Cambodia match day” ដែល​ជា​ការ​លេង​ជា​លើក​ដំបូង​របស់ "Cambodia's Messi” ឬ "Cambodia's hero” នៅ J3-League។
គួរ​បញ្ជាក់​ថា ឆ្លង​កាត់ ២៦​ប្រកួត​កន្លង​ទៅ Fujieda កំពុង​ឈរ​លេខ​៩ មាន ៣៧​ពិន្ទុ តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Tochigi ដែល​មាន ៥២​ពិន្ទុ។ ចំណែក ក្រុម SC Sagamihara កំពុង​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​១២ មាន​ទើប​តែ ២៩​ពិន្ទុ​ប៉ុណ្ណោះ៕


ប្រភព: Kley Kley

ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop