Top4 ​លីគ​កំពូល​កម្ពុជា ​កាន់​តែ​ក្ដៅ​គគុក ​ក្រោយ​ពី​សប្ដាហ៍​ទី​១៧

ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​បាន​បញ្ចប់​សប្ដាហ៍​ទី​១៧​របស់​ខ្លួន​ហើយ ​ដោយ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង​មែនទែន ​នៅ​តំបន់​ top 4 ​ក្រោយ​ពី​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​ចាញ់​ក្រុម​បឹង​កេត ខណៈ​ដែល​ក្រោន​ស្មើ​ណាហ្គា និង Cambodian​ Tiger ​ចាញ់​ក្រសួង​ការពារ​ជាតិ។
ក្រុម​របស់​លោក​ សំ វ៉ាន់ដេត ​អាច​នឹង​ឡើង​ខ្ពស់​ដាច់​ពិន្ទុ ប្រសិន​បើ​ពួកគេ​អាច​យក​ឈ្នះ​បឹង​កេត​បាន ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ​បែរ​ជា​ចាញ់​ក្នុង​ដី​ខ្លួន​ឯង ២-០ ​ទៅ​វិញ ធ្វើ​ឱ្យ​តំណែង​លេខ​១ ​នៅ​មិន​ទាន់​ត្រជាក់​ចិត្ត​នៅ​ឡើយ។ ស្រប​ពេល​បឹង​កេត​នោះ ​ក្រោយ​ពី​ឈ្នះ​យក​៣​ពិន្ទុ​បាន​ហើយ ​ពួកគេ​ក៏​ហក់​ឡើង​ដល់​ចំណាត់​ថ្នាក់​លេខ​២​វិញ ​ដោយ​មាន​៣៣​ពិន្ទុ ​នៅ​ពី​ក្រោយ​ស្វាយ​រៀង មាន​៣៧​ពិន្ទុ។
ណាហ្គា និង​ភ្នំពេញ​ក្រោន​ចែក​គ្នា​ម្នាក់​១​ពិន្ទុ ​ដោយសារ​តែ​ពួកគេ​លេង​ស្មើ​គ្នា​ក្នុង​លទ្ធផល ១-១។ លទ្ធផល​ស្មើ​នេះ​ក៏​អាច​ថា​ល្អ​សម្រាប់​ក្រុម​ទាំង​ពីរ​ដែរ ព្រោះ​ថា​ពួកគេ​នៅ​ឈរ​តំណែង​ top4 ​ដដែល ពោល​គឺ​ណាហ្គាវើល​លេខ​៣ ​មាន​៣៣​ពិន្ទុ ​ស្រប​ពេល​ភ្នំពេញ​ក្រោន​លេខ​៤​មាន​​៣២​ពិន្ទុ។
ចំពោះ​ទ័ព​វិញ ​ក្រោយ​ពី​ឈ្នះ​ក្រុម​ cam Tiger ​ហើយ ​ពួកគេ​អាច​នៅ​មាន​សង្ឃឹម​ខ្លះ​ដែរ​ដើម្បី​ឡើង​ទៅ​តំបន់​ Top4 ​វិញ ​ត្បិត​អី​បច្ចុប្បន្ន​ឈរ​នៅ​លេខ​៥​មាន​៣០​ពិន្ទុ ​ដេញ​តាម​ពី​ក្រោយ​ដោយ​ក្រុម Tiger ​មាន​២៨​ពិន្ទុ។ ប្រកួត​បន្ទាប់​របស់​ក្រុម​លោក ទេព ឡុងរចនា ​នឹង​ត្រូវ​តតាំង​ជាមួយ​ភ្នំពេញ​ក្រោន​បន្ដ​ទៀត៕
ប្រភព: Sabay


ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop