iPhone និង iPad ឆ្នាំក្រោយនឹងមិនមានឈីបរបស់ក្រុមហ៊ុន Qualcomm នោះទេតែក្រុមហ៊ុន Appleនឹងផលិតឈីបដោយខ្លួនឯង ។ Apple កំពុងតេស្ត GPU ផ្ទាល់ខ្លួនក្រោយពីទិញម៉ាស៊ីន CVD ដើម្បីអភិវឌ្ឍបន្ទះអេក្រង់ OLED ដោយខ្លួនឯង។
ផែនការសម្រេចចិត្តដោះដៃពី Qualcomm នេះគឺ ត្រូវគេរំពឹងថាកើតឡើងដោយសារតែក្រុមហ៊ុន Qualcomm ឈប់ផ្តល់សហ្វវែមកឱ្យក្រុមហ៊ុន Apple ដើម្បីតេស្តបន្ទះឈីបរបស់ខ្លួនក្នុងការឌីហ្ស៊ាញ iPhone ។
Qualcomm និយាយថាខ្លួនកំពុងផ្តល់ឈីបសាកល្បងយ៉ាងពេញលេញទៅឱ្យក្រុមហ៊ុន Apple សម្រាប់ iPhone។ ក្រុមហ៊ុនបន្តថា យើងប្តេជ្ញាគាំទ្រផលិតផលថ្មីរបស់ Apple ក្នុងឧស្សាហកម្មទាំងអស់។ អ្នកវិភាគរបស់ក្រុមហ៊ុន Bernstein លោក Stacy Rasgon អះអាងថា ការផ្លាស់ប្តូររបស់ Apple ជារឿងដែលគ្រប់គ្នាមិនធ្លាប់គិតទុកនោះទេ។
យ៉ាងណាក៏ដោយក្រុមហ៊ុន Qualcomm មានរយៈពេលផលិតឈីបឱ្យ Apple ពីរបីឆ្នាំខាងមុខទៀតដែលជួយឱ្យ iPhoneរបស់ Apple ភ្ជាប់ទៅនឹងបណ្តាញទិន្នន័យឥតខ្សែ។
ក្រុមហ៊ុន Intel Corp ក៍បានផ្គត់ផ្គង់ឈីបសម្រាប់ iPhone ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ Apple អាចរឹងមាំដើរដោយខ្លួនឯងបានដោយមិនមានអ្នកផ្គត់ផ្គង់ឈីបខណៈក្រុមហ៊ុន Samsung កំពុងដើរលើវិថីនេះ៕
Post a Comment