មើលតាមស្ថិតិក្រុមយក្សអេស្ប៉ាញមួយនេះគ្រប់គ្រងបាល់ដល់ទៅ៧០% មានឱកាសស៊ុតដល់ទៅ១៩ដង និងទាត់បាល់ជ្រុង១២ដង ប៉ុន្តែនៅតែមិនអាចធ្វើអ្វីលើក្រុមក្នុងប្រទេសក្រិកបាន។ ត្បិតតែមានត្រឹមតែ១ពិន្ទុមែន តែ Barca នៅតែបន្តឈរកំពូលតារាងពូល D ខណៈ Juventus លេខ២មាន៩ពិន្ទុ លេងស្មើ Sporting ១-១ ដូចគ្នាយប់មិញ។
ចំណុចដែលពិសេសមួយទៀត នេះក៏ជាលើកទីមួយក្នុងរយៈពេលជាង២ខែដែល Barcelona ប្រកួត មិនអាចរកគ្រាប់បាល់បាន។ ក្រោយចប់ការប្រកួតខ្សែការពារបាននិយាយថា៖ "ត្បិតតែការប្រកួតនេះស្មើ តែមានអារម្មណ៍ដូចចាញ់អញ្ចឹង។ ច្បាស់ណាស់ពួកយើងត្រូវការឈ្នះនិងមានគ្រាប់បាល់ តែពួកយើងមិនអាចធ្វើបាន"៕
Post a Comment