សន្និសីទកាសែត
នេះជាលើកទី៤ហើយដែលក្រុមហ៊ុនខាងលើបានបង្កើតជាព្រឹត្តិការណ៍កីឡានេះឡើយ ក្នុងគោលបំណងប្រមូលប្រាក់ពីការចុះឈ្មោះចូលរួមប្រកួត យកទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ ក្នុងឆ្នាំនេះដែរ វានឹងក្លាយជាឆ្នាំប្រវត្តិសាស្ត្រមួយនៅលើភ្នំបូកគោ ព្រោះមានការប្រគំតន្ត្រីធំបំផុតមិនធ្លាប់មានពីមុនមក ដោយមានសិល្បករ សិល្បការិនី ជាតិនិងអន្តរជាតិរហូតដល់៣០នាក់ឯណោះ។ ក្នុងនោះរួមមាន ឱក សុគន្ធកញ្ញា ពេជ្រ សោភា G-Devith រ៉េត ស៊ូហ្សាណា Step ខាន់ ជែម និងក្រុម Small World Small Band ជាដើម។
លោក Fanz Josef Brune
លើសពីនេះទៅទៀត លោក Fanz Josef Brune តំណាងក្រុមហ៊ុន Ganzberg ក៏បានបញ្ជាក់បន្ថែមថាក្រៅពីការប្រគំតន្ត្រីនេះទៅ ក៏នៅមានកម្មវិធី Adventure មួយទៀតដែរ ពោលគឺការបោះជំរំនៅលើភ្នំបូកគោផ្ទាល់តែម្ដង។ នេះជាបទពិសោធថ្មីមួយសម្រាប់អ្នកគ្រប់គ្នា ដែលចង់បានការបោះជំរំនៅលើកំពូលភ្នំ និងដំណើររុករកផ្សេងៗទៀតជាមួយក្រុមការងារដែលស្គាល់ទីកន្លែងច្បាស់។ ៣លើកកន្លងមកដែលព្រឹត្តិការណ៍ខាងលើនេះប្រារព្ធឡើង លោក កៅ សិទ្ធ ប្រធានផ្នែកលក់របស់ក្រុមហ៊ុនសុខា បានបញ្ជាក់ថាពួកគេបានប្រមូលប្រាក់ចំនួនជាង១ម៉ឺនដុល្លាររូចហើយ ដើម្បីយកទៅជូនមន្ទីរពេទ្យគន្ធបុប្ផា។ ដោយលើកទី ៤នេះ រំពឹងថានឹងទទួលបានច្រើនបន្ថែមទៀត ព្រោះការចុះឈ្មោះកំពុងដំណើរការទៅបានយ៉ាងរលូន។
និយាយពីការចុះឈ្មោះចូលរួមរត់ប្រណាំងវិញ សម្រាប់ចម្ងាយ៥គីឡូម៉ែត្រ ត្រូវបង់៥ដុល្លារ ១០គីឡូម៉ែត្របង់១០ដុល្លារ និង១៥គីឡូម៉ែត្របង់១៥ដុល្លារ។ អ្នកចុះឈ្មោះអាចទាក់ទងតាមwww.bokormarathon.com ឬលេខទូរសព្ទ 016 616 126 សម្រាប់ព័ត៌មានលម្អិត។ ខណៈដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី២៨ខែតុលាឆ្នាំ២០១៧ខាងមុខនេះហើយ៕
Post a Comment