អ្នកគ្រោងរៀបការឆាប់ៗនេះ ឬក៏ប៉ឹមៗកៀកនឹងថ្ងៃរៀបការ អាចពិចារណាជ្រើសភេសជ្ជៈប៉ុន្មានប្រភេទនេះ សម្រាប់ពិធីមង្គលការ ព្រោះថា អាចនឹងមានឱកាសឈ្នះរង្វាន់រាប់ពាន់ដុល្លារឯណោះ។ មានទាំងទឹកក្រូច មានទាំងស្រាបៀរ!
១. ស្រាបៀរ Angkor, Angkor Extra Stout, Tuborg, Carlsberg និង Guinness
ក្រុមហ៊ុនចែករង្វាន់សរុបដល់ទៅជិត ១ លានដុល្លារឯណោះ គឺ ៨៨៨ ៨៨៨ ដុល្លារ៖
- ទិញស្រាបៀរខាងលើចាប់ពី ២៥ កេស ក្រុមហ៊ុននឹងថែមជូន ១ កេស សៀវភៅកត់ចំណងដៃ ២ ក្បាល ធុងទឹកកកចំណុះ ១៨,៩ លីត្រ ឬកាបូប Carlsberg ឬTuborg និងឆ្នោតផ្សងសំណាងមួយសន្លឹកឈ្នះរង្វាន់រាប់ពាន់ដុល្លារ។ បើទិញថែម ១០ កេសទៀត នឹងបានសន្លឹកឆ្នោត ១ សន្លឹកបន្ថែមទៀត។
ឆ្នោតផ្សងសំណាង នឹងត្រូវចាប់រង្វាន់រៀងរាល់មួយខែម្ដង ចាប់ពីខែ ធ្នូ ២០១៧ ដល់ ឧសភា ២០១៨៖
- ប័ណ្ណទឹកប្រាក់ ៤ ០០០ ដុល្លារ សម្រាប់ដំណើរកម្សាន្ត ១០ រង្វាន់
- ប័ណ្ណទឹកប្រាក់ ៣៥០ ដុល្លារ សម្រាប់ទិញទំនិញផ្សេងៗ ១៥ រង្វាន់
- ព្រមទាំងរង្វាន់ភ្ញាក់ផ្អើលជារៀងរាល់ខែ
ព័ត៌មានបន្ថែម សូមចុចលើរូបភាពពង្រីកមើល ឬទាក់ទង ០១២ ៩៩៦ ៣២២ ឬ ០១៦ ៩៧៩ ២៩៩។
២. ភេសជ្ជៈរបស់ផលិតផល Pepsi (Pepsi, 7Up, Mirinda, Sting, Mountain Dew, Evervess, Lipton Ice Tea, Revive)
ក្រុមហ៊ុននឹងផ្ដល់រង្វាន់ជិត ១ លានដុល្លារដូចគ្នា គឺ ៨៨៨ ៨៨៨ ដុល្លារ៖
- ទិញភេសជ្ជៈរបស់ផលិតផល Pepsi ២៥ កេស នឹងបានឆ្នោត ២ សន្លឹក
- រង្វាន់ទី១ ទឹកប្រាក់ ៥០០០ ដុល្លារ
- រង្វាន់ទី២ ទឹកប្រាក់ ៥០០ ដុល្លារ
- រង្វាន់ទី៣ ទឹកប្រាក់ ៥០ ដុល្លារ
- ចាប់ឆ្នោត ២ ដងក្នុងមួយខែ ដោយផ្សាយផ្ទាល់រាល់ថ្ងៃសៅរ៍ លើ CTN និងផេកហ្វេសប៊ុករបស់ Pepsi។
- កម្មវិធីមានរយៈពេល ៦ ខែ ចាប់ពីថ្ងៃនេះ ដល់ខែ មេសា ២០១៨។
លក្ខខណ្ឌលម្អិត សូមចុចលើរូបពង្រីកមើល ឬទាក់ទង ០១២ ៩៩៦ ៣២២ ឬ ០១៦ ៩៧៩ ២៩៩៕
ប្រភព:Sabay
ចុចអានបន្ត:
Post a Comment