អន្លង់ភ្ញៀវ ជាឈ្មោះរមណីយដ្ឋានបែបធម្មជាតិកែច្នៃមួយ ដែលកំពុងទាក់ទាញអ្នកទស្សនាខ្លាំង បើទោះបីជានៅទីនោះទើបតែសម្រេចការសាងសង់បានប្រហែល២០ទៅ៣០%ក៏ដោយក្ដី។ ក្នុងរមណីយដ្ឋាននេះមានសួនកម្សាន្ត និងចម្ការដំណាំជាច្រើនប្រភេទនៅតាមជើងភ្នំនិងចង្កេះភ្នំ និងមានគម្រោងសាងសង់កន្លែងកម្សាន្ត កន្លែងងូតទឹកជាច្រើនផ្សេងទៀតផងដែរ។
រមណីយដ្ឋានថ្មីនេះមានទេសភាពអមដោយជួរភ្នំព័ទ្ធជុំវិញតែម្ដង។ រមណីយដ្ឋានថ្មីនេះស្ថិតនៅក្នុងភូមិស្រែជើងរាស្ត្រ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។
យ៉ាងណាក្ដី រមណីយដ្ឋាននេះមិនទាន់បើកដំណើរការនៅឡើយទេ ដោយថាកំពុងសាងសង់ នៅឡើយពោលគឺត្រូវរង់ចាំរហូតដល់អំឡុងចូលឆ្នាំខ្មែរនាឆ្នាំ២០១៨ ទើបបើកឱ្យភ្ញៀវចូលទស្សនា៕
ប្រភព:Sabay
ចុចអានបន្ត:
មកដឹងពីប្រភេទបន្លែមួយចំនួនដែលមន្ត្រីជំនាញរកឃើញសាធាតុគីមីពុលញឹកញាប់ជាងគេ
មួយគ្រាប់ Dzeko យប់មិញស្រដៀងការស៊ុតរបស់វីរបុរសហូឡង់កាលអឺរ៉ូ១៩៨៨
Home » ទេសភាព នឹង ដំណើរកំសាន្ត » សម្រាប់ការលំហែរអារម្មណ៍...! អន្លង់ភ្ញៀវ រមណីយដ្ឋានថ្មីនៅតាកែវ នឹងលេចរូបរាងឆាប់ៗនេះ
សម្រាប់ការលំហែរអារម្មណ៍...! អន្លង់ភ្ញៀវ រមណីយដ្ឋានថ្មីនៅតាកែវ នឹងលេចរូបរាងឆាប់ៗនេះ
By Unknown • October 19, 2017 • ទេសភាព នឹង ដំណើរកំសាន្ត
Subscribe to:
Post Comments
(
Atom
)
Post a Comment