ស្ងាត់ៗ​ចេញ​ Nokia 7 ស្អាត​និង​​កម្លាំង​ខ្លាំង​ តែ​ធូរ​ថ្លៃ..!

កាល​ពី​ព្រឹក​មិញ​នេះ​​ក្រុមហ៊ុន​ HMD Global បាន​ប្រកាស​ចេញ​ Nokia 7 ជា​ផ្លូវ​ការ​​នៅ​ក្នុង​ប្រទេស​ចិន។




ស្មាតហ្វូន​ដែល​ផលិត​ឡើង​ពី​សារធាតុ​កញ្ចក់​លាយ​នឹង​អាលុយមីញ៉ូម​នេះ​​មាន​បំពាក់​អេក្រង់​ LCD ទំហំ​ ៥,២ អ៊ីញ​ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ Full HD។ នៅ​ខាង​ក្នុង​មាន​​ប្រើ​បន្ទះ​ឈីប​ Snapdragon 630 ដែល​មាន​ CPU ចំនួន​ ៨ គ្រាប់​ និង​មាន​ប្រើ​ GPU Adreno 508។ មាន​ជា​ប្រភេទ​ប្រើ​ RAM ទំហំ​ ៤ GB ដែល​មាន​តម្លៃ​​ប្រមាណ​ ៣៧៧ ដុល្លារ (តម្លៃ​ទីផ្សារ​ប្រទេស​ចិន) និង​ប្រភេទ​ RAM ៦ GB មាន​តម្លៃ​​ប្រមាណ​ ៤០៧ ដុល្លារ។ ទាំង​ពីរ​ប្រភេទ​នេះ​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ៦៤ GB។
នែក​ខាង​ក្រោយ​ Nokia 7 មាន​ប្រើ​កាមេរ៉ា​ទំហំ​ ១៦ MP មាន​ Aperture f/1.8។ ចំណែក​កាមេរ៉ា​ខាង​មុខ​មាន​ទំហំ​ ៥ MP មាន​មុខងារ​ Dual-Sight (ដូច​នៅ​លើ Nokia 8) ដែល​អាច​​ថត​វីដេអូ​ ឬ រូបភាព​ដោយ​​ប្រើ​កាមេរ៉ា​មុខ​ និង​ក្រោយ​ក្នុង​ពេល​តែ​មួយ​បាន។



Nokia 7 ដំណើរ​ការ​ទៅ​បាន​ដោយ​មាន​ថ្ម​ទំហំ​ ៣០០០ mAh, ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android Nougat (អាច​អាប់ដេត​ទៅ​កាន់​ Android Oreo 8.0 បាន) និង​មាន​រន្ធ​ដោត​កាស​ 3.5 mm ផង​ដែរ។
Nokia 7 នឹង​មាន​លក់​លើ​ទីផ្សារ​ប្រទេស​ចិន​​ផ្ដាច់​មុខ​នៅ​ថ្ងៃ​ទី​ ២៤ ខែ​តុលា​ខាង​មុខ​ ដោយ​ទីផ្សារ​ប្រទេស​ដទៃ​រំពឹង​ថា​នឹង​មាន​លក់​ជា​បន្ត​បន្ទាប់៕​​​
ប្រភព:Sabay
ចុចអានបន្ត:

ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop