កីឡាករយុវជនបែលហ្ស៊ិកម្នាក់ស្លាប់ ពេលកំពុងប្រឹងប្រែងហ្វឹកហាត់

កីឡាករសញ្ជាតិបែលហ្សិក Joel Lobanzo បានទទួលមរណភាពបន្ទាប់ពីគាំងបេះដូងអំឡុងការហ្វឹកហាត់។ កីឡាករមកពីក្លឹប Royal Antwerp បានស្លាប់មួយថ្ងៃបន្ទាប់ពីដួលសន្លប់អំឡុងពេលហ្វឹកហាត់របស់ក្រុមយុវជនអាយុ ១៧ ឆ្នាំ។

ក្រុមគ្រូពេទ្យប្រចាំក្លឹបបានព្យាបាលគាត់ភ្លាមៗនៅទីលានហ្វឹហាត់នៅយប់ថ្ងៃអង្គារសប្ដាហ៍នេះ មុននឹងគាត់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែជាអកុសល គាត់បានស្លាប់នៅព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញ។ សេចក្ដីថ្លែងការណ៍ពីវេបសាយរបស់ក្លឹបបានថ្លែងបែបនេះថា “ដោយក្ដីគោរពចំពោះ Joel និងគ្រួសាររបស់គាត់ ក្លឹបសង្ឃឹមថានឹងរក្សាដែនកំណត់នៃការទំនាក់ទំនង។ ពេលវេលានៃការកាន់ទុក្ខកើតឡើង ដែលយើងចង់ចំណាយរាល់ភាពស្ងប់ស្ងាត់។ យើងសូមបង្ហាញពីអារម្មណ៍សោកសៅដ៏ជ្រាលជ្រៅបំផុតទៅដល់គ្រួសារនិងមិត្តភក្ដិរបស់ Joel”។មិត្តរួមក្រុមរបស់ Joel បានផ្ដល់ការព្យាបាលបន្ទាប់ពីបានឃើញផ្ទាល់ពីឧបទ្ទេវហេតុនេះ៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop