គេមិនទាន់ច្បាស់នៅឡើយថា អតីតគ្រូបង្វឹកក្រុមតោខៀវនឹងទទួលការអញ្ជើញនេះឬយ៉ាងណា ហើយវាប្រហែលជាមិនមានអ្វីច្រើនជាងការអញ្ជើញញ៉ាំបាយ ដែលបង្ហាញពីមិត្តភាពរបស់ Abramovich នោះឡើយ។ ប្រភពខាងលើបន្ត។
"គាត់មិនមែនជាមិត្តរបស់ខ្ញុំទេ។ យើងតែងតែមានទំនាក់ទំនងក្នុងនាមជាម្ចាស់ក្លឹប និង អ្នកគ្រប់គ្រងប៉ុណ្ណោះ។ ជាទំនាក់ទំនងដ៏គួរឲ្យគោរព។ ប៉ុន្តែយើងមិនដែលជិតស្និទ្ធនឹងគ្នាទេ "។ លោក Mourinho បាននិយាយ។
Abramovich តែងតាំង Mourinho ឲ្យធ្វើជាគ្រូបង្វឹកក្លឹបបាល់ទាត់របស់លោក២ដង និង បណ្ដេញចេញ២ដងដែរ គឺ លើកទី១ចន្លោះពីឆ្នាំ ២០០៤-២០០៧ និង ចុងក្រោយ ចន្លោះពីឆ្នាំ ២០១៣ ដល់ខែធ្នូ ២០១៥។ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ វ័យ៥៤ឆ្នាំនៅតែជាអ្នកគ្រប់គ្រងដ៏ជោគជ័យបំផុតនៅក្នុងប្រវត្តិសាស្ត្រក្លឹប Chelsea ដែលបានជួយឲ្យក្រុមនេះលើកពាន EPL ៣លើក League Cup ចំនួន៣លើក និង FA Cup ១លើក៕
Post a Comment