បេសកកម្មរបស់ក្រុមយុវជន និងបាល់ទាត់ បានចុះចំនួន៤គោលដៅរួចមកដែលមាន ខេត្តកំពង់ចាម ស្វាយរៀង ប៉ៃលិន និងខេត្តកណ្តាល និងបាននាំយកអំណោយសប្បុរសធម៌ជាច្រើនចែកជូនសិស្សសាលាក្រីក្រនៅតាមគោលដៅទាំងនោះផងដែរ។
ក្នុងឱកាសនេះ ក្រុមយុវជន និងបាល់ទាត់សូមប្រកាសជូនសប្បុរសជននានាមេត្តាជ្រាបថា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ ដែលជាថ្ងៃបើកបវេសនកាលនៃសិស្សទូទាំងប្រទេស ក្រុមយុវជន និងបាល់ទាត់នឹងចុះទៅ សាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចពាន់ ដែលស្ថិតនៅក្នុងភូមិ សម្តេចពាន់ ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
សាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចពាន់ មានសិស្សសរុប ៩៥០នាក់ ចែកជា១៩បន្ទប់ ចាប់ពីថ្នាក់ទី១ដល់ទី៩។ លោកគ្រូ អ្នកគ្រូមាន១៤នាក់ និងអគារសិក្សាទាំងអស់៥អគារ ប៉ុន្តែ៣អគារសុទ្ធតែចាស់ទ្រុឌទ្រោម មិនអាចសិក្សាបានឡើយ។
សូមសប្បុរសជនមេត្តាជួយបរិច្ចាគ សៀវភៅ ប៊ិច ខ្មៅដៃ ឬជាសម្ភារៈសិក្សាផ្សេងៗដល់សិស្សានុសិស្សដែលកំពុងខ្វះខាតផង។ ក្រុមយុវជន និងបាល់ទាត់ និងនាំយកអំណោយរបស់សប្បុរសជនទៅដល់សិស្សានុសិស្ស មិនឲ្យបាត់បន្តិចនោះទេ ។ លោកអ្នកសប្បុរសជនអាច ទំនាក់ទំនងលេខទូរស័ព្ទ 010 977705/ 078 229921/016 950960 ។ ក្រុមការងារយុវជន និងបាល់ទាត់ នឹងរង់ចាំអំណោយ នៃការបរិច្ចាគរបស់លោកអ្នកទាំងអស់គ្នា៕
Post a Comment