ប្រភព The Sport ជាសារព័ត៌មានដ៏ធំនៅកាតាឡាន់ឲ្យដឹងថាអ្នកចាត់ការទូទៅថ្មី Ernesto Valverde នឹងលក់សមាជិកចេញខ្លះដែលលោកយល់ថាមិនជះឥទ្ធិពលដល់ទម្រង់លេងរបស់ក្រុម។ Barcelona បច្ចុប្បន្នកំពុងមានកីឡាករគរជើងគ្នាដោយមួយចំនួនគឺគ្មានជម្រើសសូម្បីតែអង្គុយកៅអីបម្រុង។
លោក Ernesto Valverde
បុរសសញ្ជាតិអេស្ប៉ាញវ័យ៥៣ឆ្នាំចង់លក់ Arda Turan, Paco Alcacer និង Rafinha នៅខែមករានេះហើយចង់បានយ៉ាងហោចណាស់ក៏២០លានដែរពីតម្លៃខ្លួន Turan និង Alcacer ប៉ុន្តែសម្រាប់ Rafinha ដែលកំពុងមានបញ្ហារបួសនៅមិនទាន់ដឹងពីអនាគតយ៉ាងណានៅឡើយទេ៕
Paco Alcacer, Rafinha និង Turan
Post a Comment