ខាងក្រោមនេះ ជាប្រទេសមួយចំនួន ដែលមានថ្ងៃឈប់សម្រាកច្រើនបំផុត៖
១/ ប្រទេសស្រីលង្កា មានថ្ងៃឈប់សម្រាកចំនួន មាន២៥ថ្ងៃ
២/ ឥណ្ឌា មានថ្ងៃឈប់សម្រាកចំនួន ២១ថ្ងៃ
៣/ ប្រទេសកូឡុំប៊ី, ហ្វីលីពីន មានថ្ងៃឈប់សម្រាកចំនួន ១៨ថ្ងៃ
៤/ ទីក្រុងហុងកុង, ប្រទេសចិន មានថ្ងៃឈប់សម្រាកចំនួន ១៧ថ្ងៃ
៥/ ប្រទេសថៃ, ទួរគី, ប៉ាគីស្ថាន មានថ្ងៃឈប់សម្រាកចំនួន ១៦ថ្ងៃ
៦/ ប្រទេសជប៉ុន, ម៉ាឡេស៊ី, អាហ្សង់ទីន, លីទុយអានី, វៀតណាម, ស៊ុយអែត ១៥ថ្ងៃ
៧/ ប្រទេសឥណ្ឌូណេស៊ី ឈីលី ស្លូវ៉ាគី ១៤ថ្ងៃ
៨/ កូរ៉េខាងត្បូង អូទ្រីស បែលហ្ស៊ិក ន័រវែស កោះតៃវ៉ាន់ ១៣ថ្ងៃ ៩/ រុស្ស៊ី ហ្វាំងឡង់ ១២ថ្ងៃ
ដោយឡែក សិង្ហបុរីមានចំនួន១១ថ្ងៃ ខណៈប្រទេសអឺរ៉ុបមួយចំនួនដូចជា៖ អាឡឺម៉ង់ ហូឡង់ អង់គ្លេស និង ស្វីសជាដើម មានប្រតិទិនឈប់សម្រាកពេញមួយឆ្នាំមិនលើសពី១០ថ្ងៃទេ។
ចំណែកប្រទេសកម្ពុជាវិញ មិនមានក្នុងចំណាត់ថ្នាក់នោះឡើយ។ ទោះបែបនេះក្ដី កម្ពុជាមានថ្ងៃឈប់សម្រាកចំនួន ២៧ថ្ងៃ (បើយោងតាមអនុក្រឹត្យ របស់រដ្ឋាភិបាលកាលពីដើមឆ្នាំ) ដែលច្រើនជាងប្រទេសស្រីលង្កាស្ថិតក្នុងចំណាត់ថ្នាក់លេខ១ ទៅទៀត។
ក្នុងចំណោមថ្ងៃឈប់សម្រាកទាំង២៧ថ្ងៃនោះមាន៖
- មករា មាន២ថ្ងៃ (ថ្ងៃទី១ មករា៖ ទិវាចូលឆ្នាំសកល, ថ្ងៃទី៧ មករា៖ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍)
- កុម្ភៈ មាន១ថ្ងៃ (ថ្ងៃទី១កុម្ភៈ ៖ ពិធីបុណ្យមាឃបូជា)
- មីនា មាន១ថ្ងៃ (ថ្ងៃទី៨ មីនា៖ ទិវានារីអន្តរជាតិ)
- មេសា មាន៣ថ្ងៃ (ថ្ងៃទី១៤-១៥-១៦ មេសា៖ ពិធីបុណ្យចូលឆ្នាំខ្មែរ)
- ឧសភា មាន៦ថ្ងៃ (ថ្ងៃទី១ ខែឧសភា៖ ទិវាពលកម្មអន្តរជាតិ, ថ្ងៃទី១០ ឧសភា៖ ពិធីបុណ្យ។ វិសាខបូជា ថ្ងៃទី១៣-១៤-១៥ ឧសភា៖ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី។ ថ្ងៃទី១៤ ឧសភា៖ ព្រះរាជពិធីច្រត់ព្រះនង្គ័ល)
- មិថុនា មាន២ថ្ងៃ (ថ្ងៃទី១ មិថុនា៖ ទិវាកុមារអន្តរជាតិ។ ថ្ងៃទី១៨ មិថុនា៖ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា)
- កញ្ញា មាន៤ថ្ងៃ (ថ្ងៃទី១៩-២០-២១ កញ្ញា៖ ពិធីបុណ្យភ្ជុំបិណ្ឌ។ ថ្ងៃទី២៤ កញ្ញា៖ ទិវាប្រកាសរដ្ឋធម្មនុញ្ញ)
- តុលា មាន៣ថ្ងៃ (ថ្ងៃទី១៥ តុលា៖ ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ។ ថ្ងៃទី២៣ តុលា៖ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ថ្ងៃទី២៩ តុលា៖ ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។)
- វិច្ឆិកា មាន៤ថ្ងៃ (ថ្ងៃទី២-៣-៤ វិច្ឆិកា៖ ព្រះរាជពិធីបុណ្យអុំទូក។ ថ្ងៃទី៩ វិច្ឆិកា៖ ពិធីបុណ្យឯករាជ្យជាតិ។)
- ធ្នូ មាន១ថ្ងៃ (ថ្ងៃទី១០ ធ្នូ៖ ទិវាសិទ្ធិមនុស្សអន្តរជាតិ)
Post a Comment