លទ្ធភាពទាំងនេះគួរអរគុណលើបច្ចេកវិទ្យា Waterproof និង Water-resistant ជួយក្នុងការការពារការជ្រាបទឹក ដែលអ្នកអាចស្វែងយល់នៃបច្ចេកវិទ្យាទាំងពីរនេះដូចខាងក្រោម៖
១) Water Resistance
Water Resistance ជាលក្ខណៈការពារការជ្រាបទឹកដោយមានបន្ថែមស្រទាប់ការពារ ដែលភាគច្រើនប្រើលើក្រណាត់ ដូចជាខោអាវ កាបូប ឬសំភារៈផ្សេងទៀត ដើម្បីរក្សាសម្ងួត ដោយអាស្រ័យលើការប្រើប្រាស់ ហើយមានបែកចែកតាមផ្នែកទៀតដូចជា៖
- Water resistant៖ អ្នកអាចសាកគិតពីទូកលិច ដែលកប៉ាល់កសាងកាន់តែជិតល្អ មានលទ្ធភាពកាន់តែតិចក្នុងការលិច។ រន្ធកាន់តែច្រើន ទឹកជ្រាបកាន់តែលឿន។ ក្រណាត់ Water resistant អាចសើមបានក្នុងរយៈពេលយូរដោយសារតែវាក្រាស់ខ្លាំង។ ភាគច្រើនក្រណាត់ដែលអាចហៅថា Water resistant ជាប្រភេទនីឡុង និង Polyester ហើយកម្រិត Water resistance អាចកំណត់បាននូវកម្រិតត្បាញជិតប៉ុណ្ណា។ កាតុងជាប្រភេទក្រណាត់ដោយឡែក មិនអាចត្បាញបានជិតនោះទេ ដោយមានលក្ខណៈឆាប់សើម ដូចជាអេប៉ុងជាដើម។
- Water repellant៖ Water-resistance ផ្ដោតលើគុណភាពនៃក្រណាត់ពីធម្មជាតិក្នុងការសម្រេចបាននូវការការពារការជ្រាបទឹកឆាប់រហ័ស។ Water repellant ប្រើវិធីផ្សេងក្នុងការសម្រេចបាននូវការងារនេះ ដោយការដាក់ថ្នាក់លើក្រណាត់ ដោយបន្ថែមស្រទាប់ការពារជ្រាបទឹក។ ដូច្នេះអ្នកគួរត្រួតពិនិត្យលើអ្វីដែលអ្នកចង់បាន ដោយសារវាមិនសូវជាមានលក្ខណៈស្តង់ដារនោះទេ។
- Hydrophobic៖ Hydrophobic ជាលក្ខណៈផ្សេងទៀតនៃ Water-repellant ដោយមានដំណើរការល្អប្រសើរជាង។ ប្រសិនបើអ្នកឃើញលើកាបូប ឬអាវសម្គាល់មានស្រទាប់ការពារ DWR (Durable Water Repellant) វាត្រូវបានកំណត់ជា Hydrophobic។ រឿងសំខាន់មួយ អ្នកគួរដឹងគ្រប់ស្រទាប់ការពារ ឬថ្នាំការពារដែលធ្វើឲ្យក្រណាត់មានលក្ខណៈ Water repellant ឬ Hydrophobic នឹងអាចបាត់បង់គុណភាពក្រោយប្រើប្រាស់ច្រើន ដូច្នេះអ្នកប្រហែលជាទិញថ្នាំការពារជ្រាបទឹកប្រើដោយខ្លួនឯង។
២) Water Proof
Waterproof មិនមានន័យថាអាចការពារជ្រាបទឹកជារៀងរហូតនោះទេ។ វាមានប្រព័ន្ធមួយប្រើលើឧបករណ៍អេឡិចត្រូនិកភាគច្រើន ដូចជា Smartphone, កាមេរ៉ា និងមួយចំនួនទៀត។ អ្នកអាចដឹងនូវកម្រិត Waterproof ប្រើបានប៉ុណ្ណាតាមអត្រាកំណត់ខ្លួនវា ដែលអ្នកអាចពិនិត្យនូវព័ត៌មាននេះបានលើប្រអប់ឧបករណ៍ ឬគេហទំព័រ។ ចំនួនអត្រាកាន់តែខ្ពស់ កម្រិតការពារជ្រាបទឹកកាន់តែល្អប្រសើរ។
អ្នកអាចពិនិត្យមើលកម្រិតការពារខាងក្រោម៖
- PX-0៖ មិនមានប្រព័ន្ធការពារជ្រាបទឹកអ្វីទាំងអស់។
- IPX-1៖ អាចការពារទឹកហូរបន្តិចៗ ពេលធាតុផ្តេកធម្មតា។
- IPX-2៖ អាចការពារទឹកហូរបន្តិចៗ ពេលធាតុងើយឡើងលើប្រហែល ១៥ដឺក្រេ ពីចំនុចផ្តេកធម្មតា។
- IPX-3៖ អាចការពារទឹកធ្លាក់ដូចបាញ់ Spray ពេលធាតុបង្វិលឡើងលើទៅ ៦០ដឺក្រេ ពីចំនុចផ្តេកធម្មតា។
- IPX-4៖ អាចការពារធ្លាក់ចូលទឹកមួយផ្លេតពីគ្រប់ទិសដៅ។
- IPX-5៖ អាចការពារក្បាលបាញ់ទឹកទំហំ 6.3mm ពីគ្រប់ទិស។
- IPX-6៖ អាចការពារក្បាលបាញ់ទឹកទំហំ 12.5mm ពីគ្រប់ទិស។
- IPX-7៖ អាចការពារពេលធាតុធ្លាក់ចូលទឹកជម្រៅ ១ម៉ែត្រ។
- IPX-8៖ អាចការពារពេលធាតុធ្លាក់ចូលទឹកជម្រៅច្រើនជាង ១ម៉ែត្រ។
អត្រាកម្រិត IPX នេះមិនប្រើលើក្រណាត់ ដូចជាអាវ តង់ ឬកាបូបឡើងភ្នំនោះទេ។ វាប្រើលើឧបករណ៍ដូចជា Smartwatch, ទូរស័ព្ទ ឬឧបករណ៍ផ្សេងទៀត ជាមួយនឹងបច្ចេកវិទ្យាខ្ពស់។ ប្រសិនបើអ្នកមិនឃើញមានអត្រាកម្រិត IPX ភ្ជាប់នឹងឧបករណ៍នោះទេ អ្នកអាចសន្និដ្ឋានថាវាមានអត្រាកម្រិត IPX-0 ដែលមិនមានប្រព័ន្ធការពារជ្រាបទឹកនោះទេ។
លើទីផ្សារមានផលិតផលជាច្រើនដែលមានការពិបាកក្នុងការកំណត់មួយណាប្រើ Waterproof ឬ Water-resistant ដោយសារក្រុមហ៊ុនផលិតអាចប្រើកត្តាកំណត់ផ្ទាល់ខ្លួន។ ដូច្នេះអ្នកគួរពិនិត្យមើលព័ត៌មានលក្ខណៈផលិតផល, គេហទំព័រផលិតផល ឬ ការបង្ហាញលក្ខណៈសម្បត្តិផលិតផលតាម Youtube ជាដើម៕
Post a Comment