តារា Cosplay ជនជាតិចិនដ៏មានប្រជាប្រិយភាព នាង Jovie Liu បានលង់ទឹកស្លាប់ពេលដែលនាងទៅវិស្សមកាលនៅ Sea Fun Villa នៅកោះ Saipan សហរដ្ឋអាមេរិក ។ នាង Jovie ត្រូវបានគេស្គាល់យ៉ាងច្បាស់ ដោយសារតែនាងឧស្សាហ៍ថតផ្សព្វផ្សាយឱ្យវីដេអូហ្គេមល្បីៗ និង តែងខ្លួនជាតួអង្គក្នុងហ្គេមទាំងនោះ ។
យោងតាមសារព័ត៌មានចិន បានឱ្យដឹងថា Jovie ត្រូវបានជ្រើសរើសជាតារាម៉ូដែលឱ្យទៅថតនៅកោះ Saipan ដោយក្រុមហ៊ុនថតរូបជប៉ុន Qi Bao ។ គេបានដឹងទៀតថា ពេលដែលនាងកំពុងថតនោះ នាងស្រាប់តែរអិលជើងធ្លាក់ចូលអាងទឹក ស្របដែលនាងក៏មិនចេះហែលទឹក ហើយបានលិចលង់ក្រោមផ្ទៃទឹកប្រមាណពី ២ ទៅ ៣ នាទី ។ ក្រោយមកបុគ្គលិកនៃសណ្ឋាគារនោះក៏បានជួយស្រង់នាងពីក្នុងអាងទឹក ហើយនាងបានសន្លប់បាត់ស្មារតី ពេលដែលនាងទៅ ដល់មន្ទីរពេទ្យ ។
នៅថ្ងៃបន្ទាប់ គ្រូពេទ្យបានឱ្យដឹងថា នាង Jovie បានបាត់បង់ជីវិតទៅហើយ ដោយសារតែកង្វះខ្យល់អុកហ្ស៊ីហ្សែនតាមតម្រូវការខួរក្បាល ។ គួរបញ្ជាក់ដែរថា ក្រោយមានរឿងបែបនេះកើតឡើង ក្រុមហ៊ុនថតរូបនោះបានរៀបចំបុណ្យសពជូននាង និង រៀបចំកម្មវិធីរំលឹកពីនាង Jovie នៅចុងខែនេះផងដែរ ៕ រិទ្ធី (ប្រភព ៖ Koreaboo)
ចុចអានបន្ត
- iOS 11.0.2 ចេញផ្លូវការ បញ្ចប់បញ្ហា Error លើ iPhone
- ព័ត៌មានរសើប! ប្រទេសរុស្ស៊ី «ជួយតបណ្តាញអ៊ីនធើណែត ឲ្យកូរ៉េខាងជើងប្រើប្រាស់» ដែលនាំឲ្យអ្នកជំនាញ បង្ហាញការព្រួយបារម្ភខ្លាំង!
- ក្រសួងការងារ ចេញសេចក្តីប្រកាសផ្លូវការ អំពីការដំឡើងប្រាក់ឈ្នួលអប្បបរមា ១៧០ដុល្លារក្នុង១ខែ ដល់កម្មក និយោជិត ក្នុងវិស័យកាត់ដេរកម្ពុជា សម្រាប់ឆ្នាំ២០១៨
Post a Comment