នាពេលថ្មីៗនេះ បើតាមសារព័ត៌មាន Fresh News បានធ្វើការចុះផ្សាយពី Breaking News ដែលប្រាប់ថា ក្រសួងមហាផ្ទៃ នឹងដាក់ពាក្យបណ្ដឹងទៅកាន់តុលាការកំពូល ដើម្បីស្នើរសុំរំលាយគណបក្សសង្គ្រោះជាតិ តាមបណ្ដឹងរបស់គណបក្សទាំងពីរ គឺគណបក្សហ្វុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជា ពីទង្វើក្បត់ជាតិ សូមអានព័ត៌មានលំអិតខាងក្រោមនេះ ដូចតទៅ ៖
BREAKING NEWS: នៅព្រឹកថ្ងៃនេះក្រសួងមហាផ្ទៃ នឹងដាក់ពាក្យបណ្តឹងទៅកាន់តុលាការកំពូល ស្នើសុំរំលាយគណបក្សសង្រ្គោះជាតិ តាមពាក្យបណ្តឹងរបស់គណបក្សចំនួន២
(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្តិចថា នៅវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧នេះ ក្រុមមេធាវីនឹងយកពាក្យបណ្តឹងដាក់ចូលទៅកាន់តុលាការកំពូល ដើម្បីប្តឹងស្នើសុំរំលាយគណបក្សសង្រ្គោះជាតិ ដោយយោងតាមពាក្យបណ្តឹងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិនរបស់សម្តេចក្រុមព្រះ និងគណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់។
សូមជំរាបថា កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ ប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ បានដាក់ពាក្យបណ្តឹងស្នើសុំរំលាយ គណបក្សសង្រ្គោះជាតិ ទៅកាន់ក្រសួងមហាផ្ទៃ។ នៅក្នុងពាក្យបណ្តឹងរបស់គណបក្សយុវជនកម្ពុជា បានរៀបរាប់ថា៖ សំណើសុំក្រសួងមហាផ្ទៃចាត់នីតិវិធីប្តឹងទៅតុលាការកំពូល ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយជាធរមាន ព្រោះតែគណបក្សសង្រ្គោះជាតិបានប្រព្រឹត្តអំពើក្បត់ជាតិ។
នៅល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ គណបក្សហ្វ៊ុនស៊ិនប៉ិចរបស់សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ក៏បានដាក់ពាក្យបណ្តឹងជាផ្លូវការស្នើសុំរំលាយ គណបក្សសង្រ្គោះជាតិ ទៅកាន់ក្រសួងមហាផ្ទៃផងដែរ។ នៅក្នុងពាក្យបណ្តឹងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច បានរៀបរាប់យ៉ាងដូច្នេះថា៖ សំណើរសុំចាត់វិធានការតាមផ្លូវច្បាប់ តាមនីតិវិធី ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ដោយយោងតាមមាត្រា៦ថ្មី មាត្រា៧ មាត្រា៣៨ថ្មី និងមាត្រា៤៤ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយ៕
ខាងក្រោមនេះជាពាក្យបណ្តឹងទាំងពីររបស់គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជា៖
ចុចអានបន្ត
ធ្លាយប្រាក់ឈ្នួល Neymar នៅ PSG ក្នុងមួយថ្ងៃអាចទិញ Marcedes បាន១គ្រឿង
ព័ត៌មានរសើប! ប្រទេសរុស្ស៊ី «ជួយតបណ្តាញអ៊ីនធើណែត ឲ្យកូរ៉េខាងជើងប្រើប្រាស់» ដែលនាំឲ្យអ្នកជំនាញ បង្ហាញការព្រួយបារម្ភខ្លាំង!
iOS 11.0.2 ចេញផ្លូវការ បញ្ចប់បញ្ហា Error លើ iPhone
ចុចអានបន្ត
ធ្លាយប្រាក់ឈ្នួល Neymar នៅ PSG ក្នុងមួយថ្ងៃអាចទិញ Marcedes បាន១គ្រឿង
ព័ត៌មានរសើប! ប្រទេសរុស្ស៊ី «ជួយតបណ្តាញអ៊ីនធើណែត ឲ្យកូរ៉េខាងជើងប្រើប្រាស់» ដែលនាំឲ្យអ្នកជំនាញ បង្ហាញការព្រួយបារម្ភខ្លាំង!
iOS 11.0.2 ចេញផ្លូវការ បញ្ចប់បញ្ហា Error លើ iPhone
Post a Comment