យោងតាមរបាយការណ៍ដដែល បានបញ្ជាក់ថា Ronaldo បានប្រាប់ទៅកាន់ប្រធានក្លឹប Real Madrid លោក Florentino Perez ថាខ្លួននឹងបញ្ចប់អាជីព Real Madrid របស់ខ្លួន នៅរដូវកាលក្រោយ។ បើទោះជាអ៊ីចឹងក្ដី បើតាមសេចក្ដីរាយការណ៍ដដែលមួយនេះ បានឲ្យដឹងថា លោក Perez មិនចង់ឲ្យខ្សែប្រយុទ្ធ Ronaldo ចាកចេញពីក្លឹបឡើយ។
អ្វីគួរឲ្យចាប់អារម្មណ៍ ត្រង់ថា របាយការណ៍នេះបានកើតឡើងក្រោយពីខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ទើបតែបានបដិសេធក្នុងការចុះកុងត្រាថ្មីរបស់ខ្លួនជាមួយក្លឹប កាលពីពេលថ្មីៗនេះប៉ុណ្ណោះ។ កាលពីដើមខែនេះ ពេលដែលសួរថា ចុះកុងត្រាថ្មីពេលណា Ronaldo បានឆ្លើយតបប្រាប់ទៅសារព័ត៌មាន beIN Sports វិញថា៖ "ខ្ញុំមិនចង់ចុះកុងត្រាថ្មីនោះទេ។ ខ្ញុំសប្បាយចិត្តនឹងកុងត្រាបច្ចុប្បន្នរបស់ខ្ញុំហើយ"។
Ronaldo ទើបតែស៊ុតចូលបានតែចំនួន ១គ្រាប់ប៉ុណ្ណោះ ក្នុងលីគកំពូលអេស្ប៉ាញនៅរដូវកាលថ្មីនេះ ខណៈក្លឹប Real Madrid កំពុងឈរលេខ ៣ ហើយ Barcelona កំពុងឈរកំពូលតារាង មាន ៣១ ពិន្ទុ លើសក្លឹបអធិរាជពណ៌ស ចំនួន ៨ពិន្ទុ៕
Post a Comment