ខ្សែបម្រើបែលហ្សិក Kevin De Bruyne បានក្លាយជាបេះដូងដ៏សំខាន់សម្រាប់ក្រុមក្នុងការនាំលេង ហើយរូបគេបានជួយបញ្ជូនគ្រាប់បាល់បាន២គ្រាប់ ក្នុងចំណោម៧គ្រាប់របស់ Man City។ ចំពោះអ្នករួមចំណែករកគ្រាប់បាល់មានដូចជា Gabriel Jesus ២គ្រាប់ Raheem Sterling, David Silva, Fernandinho, Leroy Sane និង Bernardo Silva ម្នាក់១គ្រាប់។
ក្រោយចប់ការប្រកួតអ្នកចាត់ការសញ្ជាតិអេស្ប៉ាញ Pep បានលើកឡើងថា៖ "ខ្ញុំសប្បាយចិត្តនឹងជ័យជម្នះនេះ ពួកយើងបានផ្ដោតអារម្មណ៍លេង បន្ទាប់ត្រលប់ពីជួយជម្រើសជាតិ។ ពួកយើងមិនងាយបាត់បាល់ទេ ពួកយើងលេងលឿនិងសាមញ្ញ។ នេះជាអ្វីដែលខ្ញុំចង់បាន។ វាគឺការលេងល្អបំផុតតាំងពីខ្ញុំមកទីនេះ"។ Pep Guardiola បានមកដល់ទឹកដីអង់គ្លេសកាលពីរដូវកាលមុន២០១៦-១៧៕
Post a Comment