ម្ចាស់​មេដាយ​គុណខ្មែរ​នៅ​ស៊ីហ្គេម និងត្រូវ​ប្រកួត​ជាមួយ ៨ប្រទេស​ផ្សេងគ្នា

កីឡាករ​កម្ពុជា ដែល​ជា​ម្ចាស់​មេដាយ​ស៊ីហ្គេម​លើក​ទី​២៩ ចំនួន ៤​រូប ពោល​គឺ ឃីម ឌីម៉ា, មឿន សុភា, ឡៅ ចិត្រា និង​ ពេជ្រ ម្ទេសខ្មាំង រួមទាំងថៃ នឹង​ធ្វើ​ការ​ប្រកួត​តទល់​នឹង​ជាមួយ ៨ប្រទេស ក្នុង​ព្រឹត្តិការណ៍​ធំ ដែល​មាន​ឈ្មោះ​ថា Khmer Thai Fight នៅ​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។
 មឿន សុភា

ពេជ្រ ម្ទេសខ្មាំង

ឡៅ ចិត្រា

ឃីម ឌីម៉ា

លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ បាន​ឲ្យដឹង​ថា ព្រឹត្តិការណ៍​ដ៏​ធំ​នេះ ត្រូវ​បាន​ផ្ដួចផ្ដើម​រៀបចំ​ដោយ​ភាគី​កម្ពុជា និង​ថៃ។ ចំណែក កីឡាករ​ចូលរួម​មាន ១៦​នាក់ ក្នុង​នោះ មាន​កម្ពុជា​៤នាក់ ថៃ​៤នាក់ និង ៨​នាក់​ទៀត​មកពី​ប្រទេស​ផ្សេងៗ​គ្នា។​​ ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ មិន​ទាន់​បញ្ជាក់​ឲ្យ​បាន​ដឹង​ពី​ការ​លក់​សំបុត្រ ឬ​យ៉ាងណា​នោះ​ទេ ដោយ​ត្រូវ​រង់ចាំ​ការ​សម្រេច​ពី​អ្នក​ឧបត្ថម្ភ ជា​មុន​សិន​។ 
សូម​បញ្ជាក់​ថា កីឡាករ​ ឃីម ឌីម៉ា គឺ​ជា​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​លើក​ទី​២៩ លើ​វិញ្ញាសា​ប្រដាល់​សេរី នៅ​ប្រទេស​ម៉ាឡេស៊ី។ ចំណែក មឿន សុភា ជា​ម្ចាស់​មេដាយ​ប្រាក់ ខណៈ ឡៅ ចិត្រា និង​ ពេជ្រ ម្ទេសខ្មាំង ជា​ម្ចាស់​មេដាយ​សំរឹទ្ធ៕

ប្រភព KleyKley
x

ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop