ការសម្រេចរបស់ FIFA ធ្វើឡើង ព្រោះការិយាល័យសហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន និងដៃគូពាក់ព័ន្ធរបស់ខ្លួន ត្រូវបានគ្រប់គ្រងដោយភាគីទីបី ដែលបានរំលោភលើច្បាប់របស់សហព័ន្ធបាល់ទាត់ប៉ាគីស្ថាន ដែលមានសិទ្ធិដើម្បីគ្រប់គ្រងលើកិច្ចការរបស់ខ្លួនដោយឯករាជ្យ និងគ្មានការជ្រៀតជ្រែកពីភាគីទីបី ស្របតាមលក្ខន្តិកៈរបស់ FIFA ។
ក្រោយការផ្អាកនេះ សហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន មិនអាចចូលរួមប្រកួតក្នុងកម្មវិធីអន្តរជាតិនានាបានឡើយ ដរាបណាការផ្អាកត្រូវដកចេញវិញ។ ដូច្នេះ សមាជិករបស់សហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន និងមន្ត្រីរបស់ខ្លួន មិនអាចចូលរួមកម្មវិធីបណ្ដុះបណ្ដាលនានារបស់ FIFA ឬ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីបានឡើយ៕
ប្រភព KleyKley
Post a Comment