ក្រុមជម្រើសជាតិវៀតណាម ទើបតែប្រកាសពីការតែងតាំងលោក Park Hang-seo ជាគ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាម ជំនួសលោក Mai Duc Chung ដែលបានដឹកនាំជាបណ្ដោះអាសន្ន និងជួយឲ្យវៀតណាម ឈ្នះកម្ពុជា បានចំនួន ២លើក នៅវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 ។ យ៉ាងណាមិញ ថ្ងៃនេះ KleyKley នឹងលើកយកពីតួលេខ ប្រាក់ខែគ្រូបង្វឹករបស់ក្រុមជម្រើសជាតិវៀតណាម ប្រៀបធៀបជាមួយគ្រូបង្វឹក កម្ពុជា និង ថៃ។
យោងតាមសារព័ត៌មានវៀតណាម PHAPLUAT បានចុះផ្សាយថា គ្រូបង្វឹករបស់វៀតណាម លោក Park Hang-seo បានទទួលប្រាក់ខែចំនួនចន្លោះពី ២០០០០ – ២២០០០ ដុល្លារអាមេរិក (មិនទាន់បូកបញ្ចូលប្រាក់លើកទឹកចិត្ត) ក្នុងកុងត្រាដែលមានសុពលភាពដល់ឆ្នាំ២០២០។
តួលេខនេះ មានចំនួន ច្រើនជាងប្រាក់ខែរបស់គ្រូបង្វឹកជម្រើសជាតិកម្ពុជា ជិត ២ដង។ លោក Leonardo Vitorino ដែលត្រូវបានតែងតាំងកាលពីដើមខែមីនាកន្លងទៅ ទទួលបានប្រាក់ខែត្រឹមតែ ១២០០០ដុល្លារអាមេរិកប៉ុណ្ណោះ (ប្រាក់ខែនេះ ត្រូវចែកគ្នាជាមួយនឹងជំនួយការរបស់លោក ២នាក់ផ្សេងទៀត) ក្នុងកុងត្រា ១ឆ្នាំ។
បើមើលលើប្រាក់ខែរបស់គ្រូជម្រើសជាតិថៃវិញ គឺច្រើនជាងប្រាក់ខែគ្រូជម្រើសជាតិវៀតណាម ជិត ៣ដង ឬ ជិត ៥ដង បើធៀបនឹងប្រាក់ខែរបស់លោក Leonardo Vitorino ។ ESPN បានឲ្យដឹងថា គ្រូសញ្ជាតិស៊ែប លោក Milovan Rajevac ដែលសហព័ន្ធកីឡាបាល់ទាត់ថៃ បានតែងតាំងកាលពីខែមេសាកន្លងទៅ ទទួលបានចំនួន ៥៨០០០ ដុល្លារអាមេរិកក្នុងមួយខែ ក្នុងកុងត្រាមួយឆ្នាំ៕
ប្រភព KleyKley
Post a Comment