រឿងដ៏គួរភ្ញាក់ផ្អើលតោខៀវបានចាញ់ក្រុមបាតតារាងមិនដែលស្គាល់ពាក្យឈ្នះសោះ Crystal Palace ក្នុងលទ្ធផល ២-១។ Cesar Azpilicueta បានធ្វើឲ្យចូលទីខ្លួនឯងនៅនាទី១១ ហើយនេះជាគ្រាប់ដំបូងរបស់ដំបូងក្នុងលីគរបស់ Crystal ក្រោយលេងអស់៧៣១នាទី។ តែនាទី១៨ Tiemoue Bakayoko របស់ Chelsea ក៏តាមបានស្មើវិញ មុនពេល Wilfried Zaha សម្រេចគ្រាប់ចុងក្រោយធានា៣ពិន្ទុឲ្យ Crystal ។
ជុំវិញរឿងរ៉ាវកាំភ្លើងធំវិញ ពួកគេក៏បានរងភាពអាម៉ាស់ ដោយក្រុមម្ចាស់ផ្ទះ Watford ក្នុងលទ្ធផល ២-១ដូចគ្នា។ ២គ្រាប់របស់ Watford ធ្វើបានដោយកីឡាករ Troy Deeney និង Tom Cleverley ខណៈ Per Mertesacker ជាម្ចាស់គ្រាប់របស់ក្រុម Arsenal។ បរាជ័យនេះបានទម្លាក់ Chelsea និង Aesenal មកនៅលេខ៥និង៦ មាន១៣ពិន្ទុដូចគ្នា៕
ចុចអានបន្ត
Post a Comment