Home
»
កីឡា
» គ្រូ Barcelona៖ Messi នឿយហត់ពេកហើយ
គ្រូ Barcelona៖ Messi នឿយហត់ពេកហើយ
By
Unknown
•
October 15, 2017
•
កីឡា
Ernesto Valverde អ្នកចាត់ការរបស់ Barcelona បានលើកឡើងថា Messi ពិតជានឿយហត់ បន្ទាប់ពីសាងប្រវត្តិសាស្ត្រឲ្យអាហ្សង់ទីន និងជួយក្លឹបស្មើ ១-១ នឹង Atletico Madrid។
៤ប្រកួតក្នុងរយៈពេលមួយខែនេះ Messiបានលេងពេញម៉ោងទាំងអស់។ ចំពោះការប្រកួតយប់មិញ Luis Suarez ជាអ្នកនាំសំណាងជួយ Barca បាន១ពិន្ទុក្នុងកីឡដ្ឋាន Wanda Metropolitano។ បន្ទាប់ពីក្រុមលេងស្មើជាមួយ Atletico លោក Valverde បាននិយាយថា Messi ពិតជាអស់កម្លាំង ប៉ុន្តែលោកក៏បានសរសេរកីឡាកររូបនេះដែលបានប្រឹងដើម្បីក្រុម។
“ខ្ញុំទទួលស្គាល់ Leo ពិតជានឿយហត់ បន្ទាប់ពីការប្រកួត វាជាការប្រកួតដែលគេត្រូវលេង ប៉ុន្តែពួកយើងដឹងថា គេតែងតែធ្វើបានល្អគ្រប់កាលៈទេសៈ"។ លទ្ធផលនេះបានបញ្ចប់កំណត់ត្រាឈ្នះទាំងរបស់ Barcelona នៅរដូវកាលនេះ ប៉ុន្តែពួកនៅតែឈរលេខមួយក្នុងតារាងពិន្ទុ៕
ប្រភព: Sabay
ចុចអានបន្ត
ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ
អត្ថបទដែលទាក់ទង
Post a Comment