Latest Updates

មួយ​ឃ្លា​របស់ De Bruyne បញ្ឆេះ​ពាក្យ​ចរចាមអារ៉ាម Man City និង Sanchez

January 10, 2018
ខ្សែ​ប្រយុទ្ធ Kevin De Bruyne ក្នុង​ថ្ងៃ​នេះ បាន​និយាយ​ថា វា​នឹង​រឿង​មួយ​ដ៏​ល្អ​សម្រាប់​ Manchester City បើ​សិន​ជា​ខ្សែ​ប្រយុទ្ធ Alexis Sanchez មក​ចូល​រួម​មែន។

ពេល​សួរ​រឿង​ទាក់ទង​នឹង​ចចាមអារ៉ាម​នៃ​ការ​ផ្ទេរ Sanchez ខ្សែ​បម្រើ​ប្រយុទ្ធ De Bruyne បាន​និយាយ​ថា៖ “Sanchez ជា​កីឡាករ​ដ៏​ល្អ​មួយ​រូប។ ចំពោះ​ការ​ផ្ទេរ យើង​ចាំ​មើល​ទាំង​អស់​គ្នា​ថា​មាន​អី​កើត​ឡើង​ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ក្នុង​ខែ​មករា​នេះ"។
កីឡាករ​បែលហ្សិក​រូប​នេះ បាន​បន្ត៖ "បើ​សិន​ជា​គេ​មក​មែន ច្បាស់​ណាស់​ថា​ វា​គឺ​ជា​រឿង​ដ៏​ល្អ​សម្រាប់​យើង ព្រោះ​វត្តមាន​កីឡាករ​ល្អ​ដូច​រូប​គេ នឹង​ជួយ​ក្រុម​បាន​ច្រើន។ ទោះ​ជា​យ៉ាង​ណា​ បើ​គេ​មិន​មក​ទេ ក៏​មិន​អី​ដែរ យើង​មាន​ក្រុម​របស់​យើង"។
សូម​បញ្ជាក់​ផង​ដែរ​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​លេច​បន្លឺ​ឡើង​ដែល​ថា ខ្សែ​ប្រយុទ្ធ Alexis Sanchez អាច​ចាក​ចេញ​ពី​ Arsenal ដើម្បី​មក​ចូល​រួម​ជាមួយ​ក្លឹប​យក្ស​ពណ៌​ផ្ទៃ​មេឃ Manchester City នៅ​ក្នុង​ខែ​មករា​នេះ ជា​មួយ​នឹង​តម្លៃ​ផ្ទេរ​ប្រមាណ ៣៥​លាន​ផោន៕

ស្ងាត់ៗ Mohamed Salah ឡើង​ Top Scorer EPL បាត់

November 20, 2017
Mohamed Salah ពេល​នេះ​បាន​ឡើង​ជា​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​នៅ​ក្របខ័ណ្ឌPremier League ហើយ​មាន​៩​គ្រាប់​ បន្ទាប់ ​រក​បាន​២​គ្រាប់​ ​ក្នុង​ជំនួប Liverpool ឈ្នះ Southamton ៣-០។

Salah បាន​បើក​ឆាក​២​គ្រាប់​ក្នុង​វគ្គ​ទី​មួយ​ឲ្យ Liverpool ​ មុន​ពេល Philppe Coutinho ជា​អ្នក​សម្រេច​គ្រាប់​ទី​៣ ធានា​៣ពិន្ទុ​ឲ្យ​ហង្ស​ក្រហម​ក្នុង​សប្ដាហ៍​ទី​១២​។ គ្រាប់​បាល់​នេះ​បាន​ធ្វើ​ឲ្យ​កីឡាករ​វ័យ​២៥​ឆ្នាំ ក្លាយ​ជា​កីឡា​អេហ្សីប​ដំបូង​ ដែល​អាច​​ឈាន​ដល់​ក្លាយ​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​នៅ EPL។

ចំណែក Álvaro Morata ដែល​រក​បាន​មួយ​គ្រាប់​ដែរ​ក្នុង​សប្ដាហ៍នេះ​ កំពុង​ឈរ​លេខ​ពីរ​ក្នុង​នាម​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​ មាន​៨​គ្រាប់ ស្មើ​គ្នា​ជាមួយSergio Agüero​, Gabriel Jesusខ្សែ​ប្រយុទ្ធ Man Cit , Romelu Lukaku របស់​បិសាច​ក្រហម និង Harry Kane របស់ Spurs។ យ៉ាងណាមិញ ការ​ប្រកួត​នៅ​វែង​ឆ្ងាយ​ទៀត ចាំ​មើល​នរណា​អាច​ទទួល​បាន​ស្បែក​ជើង​មាស​ចុង​រដូវ​កាល៕

Pogbaថា ខ្ញុំ​គួរ​តែ​ឈប់​លេង​បាល់​ បើ​មិន​ជឿ​ថា​ Man Utd តាម​ទាន់​ Man City

November 20, 2017
Paul Pogba បាន​វិល​ទៅ​កាន់​វាលស្មៅ​វិញ​ក្រោយ​បាត់​មុខ​​ប្រមាណ​២​ខែ​ដោយសារ​រង​របួស​សរសៃ​ពួរ​ក្នុង​ការ​ប្រកួត​ Champions League ទល់​នឹង​ Basel។


អំឡុង​ពេល​អវត្តមាន​ខ្សែ​បម្រើ​ការពារ​សញ្ជាតិ​បារាំង​ Manchester United បាន​ធ្លាក់​ចេញ​ពី​កំពូល​តារាង​មក​នៅ​លេខ​២ ប៉ុន្តែ​ចាញ់​ពិន្ទុ​​ Manchester City រហូត​ដល់​៨​ពិន្ទុ​គិត​ត្រឹម​សប្ដាហ៍​ទី​១២​នេះ។ យ៉ាង​ណា​កាល​ពី​ថ្ងៃ​សៅរ៍​ Pogba បាន​លេច​មុខ​លើ​ទីលាន​សារ​ជា​ថ្មី​ ថែម​ទាំង​ស៊ុត​ចូល​១​គ្រាប់​ក្នុង​ការ​ប្រកួត​ដែល​ United យក​ឈ្នះ Newcastle ក្នុង​លទ្ធផល​ ៤-១។


ទោះ​ជា​ដាច់​ពិន្ទុ​គ្នា​ឆ្ងាយ​ពី​ក្រុម​លេខ​១​ តែ​ Pogba នៅ​តែ​ជឿជាក់​ថា​​នឹង​តាម​ទាន់​ Man City។ "រដូវ​កាល​នៅ​វែង​ឆ្ងាយ​ទៀត​ ពិត​ណាស់​បើ​ខ្ញុំ​មិន​សង្ឃឹម​ថា​អាច​តាម​ទាន់​ពួកគេ​ ចឹង​ខ្ញុំ​គួរ​តែ​ឈប់​លេង​បាល់។ បើ​ខ្ញុំ​គ្មាន​ជំនឿ​ថា​យើង​អាច​ឈ្នះ​លីគ​ ខ្ញុំ​គួរ​តែ​ចោល​ស្បែក​ជើង​ ហើយ​ឈប់​ប្រកួត​អ្វី​ទាំង​អស់​ ព្រោះ​តែ​ភាព​ជឿជាក់​ទើប​ពួក​យើង​ប្រឹងប្រែង​ប្រកួត"។ កីឡាករ​វ័យ​២៥​ឆ្នាំ​និយាយ​ដូច្នេះ៕

Drogba ប្រកាស​ចូល​និវត្តន៍​ពី​បាល់ទាត់​នៅ​ឆ្នាំ​ក្រោយ

November 14, 2017
វីរបុរស​ក្លឹប​តោ​ខៀវ Chelsea ខ្សែ​ប្រយុទ្ធ Didier Drogba ក្នុង​ថ្ងៃ​នេះ​បាន​ប្រកាស​ថា​ខ្លួន​គ្រោង​ចូល​និវត្តន៍​នៅ​ឆ្នាំ ២០១៨​ខាង​មុខ​នេះ។


Drogba បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ RMC Sport ថា៖ "ខ្ញុំ​គិត​ថា ឆ្នាំ​ក្រោយ​ជា​រដូវ​កាល​ចុង​ក្រោយ​ហើយ​សម្រាប់​ខ្ញុំ​ក្នុង​នាម​ជា​កីឡាករ"។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​បន្ត​ទៀត​ថា៖ "ខ្ញុំ​ត្រូវ​ការ​ពេល​វេលា​សម្រាប់​គម្រោង​ផ្សេង​ៗ​ទៀត​ក្នុង​ជីវិត​របស់​ខ្ញុំ។ វា​ពិត​ជា​ល្អ​ណាស់​ ដែល​នៅ​លេង​បាល់​បាន ប៉ុន្តែ​អាយុ ៣៩ ទៅ​ហើយ ខ្ញុំ​ត្រូវ​ថយ​មក​​គិត​គម្រោង​ផ្សេង​ទៀត"។

បច្ចុប្បន្ន Drogba កំពុង​តែ​លេង​ឲ្យ​ក្លឹប Phoenix Rising ក្នុង​លីគ United Soccer របស់​សហរដ្ឋអាមេរិក។ លើស​ពី​នេះ ខ្សែ​ប្រយុទ្ធ​រូប​នេះ ជា​កីឡាករ​ដំបូង​បំផុត​ដែល​លេង​ក្នុង​ភាព​កីឡាករ​ផង និង​ធ្វើ​ជា​ម្ចាស់​ផង​ក្នុង​ក្លឹប​បាល់ទាត់​អាមេរិក​ ដោយ​កីឡាករ​រូប​នេះ​បាន​ទិញ​ភាគ​ហ៊ុន​មួយ​ចំនួន​ក្នុង​ក្លឹប Phoenix Rising ដែល​ជា​ក្លឹប​ខ្លួន​កំពុង​លេង​ឲ្យ​នៅ​ពេល​បច្ចុប្បន្ន។ លីគ United Soccer នឹង​ចាប់​ផ្ដើម​នៅ​ខែ​មីនា និង​បញ្ចប់​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​ក្រោយ។ នេះ​មាន​ន័យ​ថា បើ​សិន​ជា​គ្មាន​ការ​ប្រែ​ប្រួល​ទេ Drogba នឹង​ចូល​និវត្តន៍​នៅ​ចុង​ឆ្នាំ​ក្រោយ។

Drogba បាន​ចំណាយ​ពេល​ជាង ៩​រដូវ​កាល​លេង​ឲ្យ Chelsea ដោយ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ​បាន​ស៊ុត ចូល​រហូត ១៥៧​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន ៣៤១​លើក​ឲ្យ​ក្លឹប​យក្ស​អង់គ្លេស​មួយ​នេះ មុន​នឹង​ចាក​ចេញ​ពី​ក្លឹប​កាល​ពី​ឆ្នាំ ២០១៥៕

Ronaldo សម្រេច​ចិត្ត​ចាក​ចេញ​ពី Real Madrid នៅ​រដូវ​កាល​ក្រោយ?

November 14, 2017
បើ​តាម​របាយការណ៍​របស់​កម្មវិធី​ទូរទស្សន៍ El Chiringuito de Jugones ហើយ​យក​មក​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ល្បី​ឈ្មោះ Metro ក្នុង​ថ្ងៃ​នេះ បាន​ឲ្យ​ដឹង​ថា ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​សម្រេច​ចិត្ត​ក្នុង​ការ​ចាក​ចេញ​ពី Real Madrid នៅ​រដូវ​កាល​ក្រោយ។


យោង​តាម​របាយការណ៍​ដដែល បាន​បញ្ជាក់​ថា Ronaldo បាន​ប្រាប់​ទៅ​កាន់​ប្រធាន​ក្លឹប Real Madrid លោក Florentino Perez ថា​ខ្លួន​នឹង​បញ្ចប់​អាជីព​ Real Madrid របស់​ខ្លួន នៅ​រដូវ​កាល​ក្រោយ។ បើ​ទោះ​ជា​អ៊ីចឹង​ក្ដី បើ​តាម​សេចក្ដី​រាយ​ការណ៍​ដដែល​មួយ​នេះ បាន​ឲ្យ​ដឹង​ថា លោក Perez មិន​ចង់​ឲ្យ​ខ្សែ​ប្រយុទ្ធ Ronaldo ចាក​ចេញ​ពី​ក្លឹប​ឡើយ។

អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍ ត្រង់​ថា របាយការណ៍​នេះ​បាន​កើត​ឡើង​ក្រោយ​ពី​ខ្សែ​ប្រយុទ្ធ​ឆ្នើម Cristiano Ronaldo ទើប​តែ​បាន​បដិសេធ​ក្នុង​ការ​ចុះ​កុងត្រា​ថ្មី​របស់​ខ្លួន​ជាមួយ​ក្លឹប កាល​ពី​ពេល​ថ្មី​ៗ​នេះ​ប៉ុណ្ណោះ។ កាល​ពី​ដើម​ខែ​នេះ ពេល​ដែល​សួរ​ថា ចុះ​កុងត្រា​ថ្មី​ពេល​ណា Ronaldo បាន​ឆ្លើយ​តប​ប្រាប់​ទៅ​សារព័ត៌មាន​ beIN Sports វិញ​ថា៖ "ខ្ញុំ​មិន​ចង់​ចុះ​កុងត្រា​ថ្មី​នោះ​ទេ។ ខ្ញុំ​សប្បាយ​ចិត្ត​នឹង​កុងត្រា​បច្ចុប្បន្ន​របស់​ខ្ញុំ​ហើយ"។
Ronaldo ទើប​តែ​ស៊ុត​ចូល​បាន​តែ​ចំនួន ១​គ្រាប់​ប៉ុណ្ណោះ ក្នុង​លីគ​កំពូល​អេស្ប៉ាញ​នៅ​រដូវ​កាល​ថ្មី​នេះ ខណៈ​ក្លឹប Real Madrid កំពុង​ឈរ​លេខ ៣ ហើយ Barcelona កំពុង​ឈរ​កំពូល​តារាង មាន ៣១ ពិន្ទុ លើស​ក្លឹប​អធិរាជ​ពណ៌​ស ចំនួន ៨​ពិន្ទុ៕

សឿយ វិសាល ​លុត​ជង្គង់​សុំ​មិត្ត​ស្រី​រៀបការ​នៅ​អូឡាំពិក

កាល​ពី​យប់មិញ​នេះ ​កីឡាករ សឿយ វិសាល ​បាន​លុត​ជង្គង់​សុំ​មិត្ត​ស្រី​របស់​ខ្លួន​រៀបការ ​ក្រោយ​ពី​ចប់​ការ​ប្រកួត​មិត្តភាព​ជាមួយ​មីយ៉ាន់ម៉ា។



វិសាល ខ្សែ​ការពារ​កម្ពុជា​ដែល​អ្នក​គាំទ្រ​ទូទៅ​មើល​ឃើញ​ថា​មិន​សូវ​ចេះ​និយាយ​ស្ដី ​និង​បង្ហាញ​មុខ​មិត្ត​ស្រី​នៅ​លើ​បណ្ដាញ​សង្គម​ប៉ុន្មាន​នោះ​ទេ។ ដោយ​ឡែក​កាល​ពី​យប់មិញ​នេះ រូបគេ​បែរ​ជា​ធ្វើ​រឿង​ដ៏​អស្ចារ្យ​មួយ​ទៅ​វិញ ​ដោយ​បាន​លុត​ជង្គង់​សុំ​មិត្ត​ស្រី​របស់​ខ្លួន​រៀបការ​យ៉ាង​ឡូយ​តែ​ម្ដង។ ចំណុច​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជា​ច្រើន​សរសើរ​ដល់​ខ្សែ​ការពារ​រូប​នេះ ​ថា​ស្ងាត់​ៗ​ចេះ​ប្រើ​ក្បាច់​ឡើង​ឡូយ​តែ​ម្ដង។



គ្រោះថ្នាក់១០យ៉ាង ចំពោះអ្នកផឹកCOCACOLA រាល់ថ្ងៃ

តាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថា ការបរិភោគភេសជ្ជៈកូកាកូឡាជារៀងរាល់ថ្ងៃ ធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។ 

ថ្ងៃនេះ យើងក៏សូមចែករំលែកឲ្យប្រិយមិត្តបានដឹងពីគ្រោះថ្នាក់នេះ ចំពោះអ្នកដែលញៀននឹងកូកាកូឡារាល់ថ្ងៃ ព្រោះកូកាអាចជាឃាតករលាក់មុខ ហើយសម្លាប់យើងបន្ដិចម្ដងៗ៖
១. ប៉ះពាល់តំរងនោម

កូកា Zero មានជាតិស្ករសិប្បនិម្មិត្តដែលនេះអាចធ្វើឲ្យគ្រោះថ្នាក់ដល់តម្រងនោម របស់យើងយ៉ាងខ្លាំង អ្វីដែលគួរឲ្យបារម្ភទៅទៀតនោះគឺបើយើងទទួលទានរាល់ថ្ងៃ ច្បាស់ជាធ្វើឲ្យតម្រងនោមរបស់យើងចុះខ្សោយជាមិនខាន។
២.ហានិភ័យដែលអសបណ្តាលឲ្យកើតជំងឺមហារីក


ក្នុងន័យនេះមិនមានន័យថា បរិភោគកូការាល់ថ្ងៃហើយកើតមហារីកទេ ប៉ុន្ដែម៉ូលីគុល benzene និង ជាតិផ្លាស្ទិករបស់ដបកូកា អាចបង្កឲ្យមានមេរោគជំងឺមហារីកបាន ដូច្នេះគ្រូពេទ្យជំនាញខាងសុខភាព សំណូមពរឲ្យទទួលទានត្រឹម១កំប៉ុង ក្នុង១សបា្ដហ៍ ដើម្បីបន្ថយហានិភ័យមហារីក។
៣. បញ្ហាបេះដូង និងប្រព័ន្ធឈាម

អាចបង្កើនជាតិកូលេស្ដេរ៉ូល បង្កើនឱកាសកើតជម្ងឺគាំងបេះដូង ឡើនសំពាធឈាម ហើយស្រ្ដីៗអាចប្រឈមនឹងជម្ងឺទឹកនោមផ្អែមទៀតផង។
៤. បញ្ហាស្បែក
បរិភោគកូឡា ធ្វើឲ្យឡើងជាតិស្ករ ហើយបណ្ដាលឲ្យស្បែកឆាប់ជ្រីវជ្រួញ មុខឆាប់ចាស់ ស្បែកស្ងួត និង ឡើងមុន។
៥.ជម្ងឺធាត់

មិនត្រឹមតែឡើងទម្ងន់ទេ គឺធ្វើឲ្យយើងមានអារម្មណ៍ធាត់តែម្ដង ព្រោះតែវាបង្កើនសំពាធលើប្រព័ន្ធស៊ាំ សន្លាក់ និង ឆ្អឹងរបស់យើង។
៦. កើតជម្ងឺថប់បារម្ភ

កូកាធ្វើឲ្យគេងមិនលក់ ឈឺក្បាល កើតជម្ងឺធ្លាក់ទឹកចិត្ត ពិសេសគឺជម្ងឺថប់បារម្ភនេះ។
៧. ពុកធ្មេញ
កូកាមានជាតិអាស៊ីតខ្ពស់ អាចបណ្ដាលឲ្យធ្មេញឆាប់ពុក និង ដង្កូវស៊ី។



៨. បង្កឲ្យកខ្វះវីតាមីន
ជាតិអាស៊ីត phosphoric របស់កូកា ស្រូបយកវីតាមីន និង សារធាតុចិញ្ចឹមពីក្នុងខ្លួន។ ចុះបើអ្នកទទួលទានរាល់ថ្ងៃនោះ ស្រមៃមើលថា​នឹងបាត់បង់វីតាមីនអស់ច្រើនប៉ុណ្ណា?
៩. ធ្វើឲ្យថយចុះចំនួនមេជីវិតឈ្មោល
លទ្ធភាពនៃផលប៉ះពាល់នៃជាតិកាល់ស្យូមនៃកូកាកូឡាត្រូវបានគេរាយការណ៍ជាលើកដំបូងនៅឆ្នាំ 1985 នៅ New England Journal of Medicine ។ ពីរឆ្នាំក្រោយមកអ្នកស្រាវជ្រាវនៅមន្ទីរពេទ្យទូទៅអតីតយុទ្ធជននៅសាធារណរដ្ឋចិន បានរកឃើញថាខណៈដែលកូកាកូឡាបានកាត់បន្ថយចលនារបស់មេជីវិតឈ្មោល តែវាមិនប៉ះពាល់ដល់មេជីវិតឡើយ។ នៅខែមីនាឆ្នាំ 2010 រ៉យទ័របានរាយការណ៍ពីលទ្ធផលនៃការសិក្សារបស់ដាណឺម៉ាកដែលបង្ហាញថាបុរសដែលផឹកកូកាកូឡាបាន 32 អោនឬច្រើនជាងនេះអាចបន្ថយចំនួនមេជីវិតឈ្មោល ជិត 30% ។
១០. ឡើងអាស៊ីតក្រពះ 
កូកាកូឡាគឺជាភេសជ្ជៈមានជាតិអាស៊ីតច្រើនបំផុតនៅលើទីផ្សារ។ ការធ្វើបទសម្ភាសន៍ជាមួយវេជ្ជបណ្ឌិត James McKay អតីតវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្រ្តរបស់ Naval បានរកឃើញថាកូឡាមានកម្រិត pH កម្រិតខ្ពស់បំផុតចំពោះទឹកខ្មះរវាងពី 2,0 និង 3,4 ទៅតាមរដ្ឋបាលអាហារនិងឱសថ។ ការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Inflammopharmacology បានបង្ហាញថាកណ្តុរដែលទទួលទានកូកាកូឡាបានបង្ហាញពីការបញ្ចេញអង់ស៊ីមរបស់ក្រពះដែលត្រូវបានប្រើដើម្បីធ្វើឱ្យមានតុល្យភាព pH ៕
 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop