អំឡុងពេលអវត្តមានខ្សែបម្រើការពារសញ្ជាតិបារាំង Manchester United បានធ្លាក់ចេញពីកំពូលតារាងមកនៅលេខ២ ប៉ុន្តែចាញ់ពិន្ទុ Manchester City រហូតដល់៨ពិន្ទុគិតត្រឹមសប្ដាហ៍ទី១២នេះ។ យ៉ាងណាកាលពីថ្ងៃសៅរ៍ Pogba បានលេចមុខលើទីលានសារជាថ្មី ថែមទាំងស៊ុតចូល១គ្រាប់ក្នុងការប្រកួតដែល United យកឈ្នះ Newcastle ក្នុងលទ្ធផល ៤-១។
ទោះជាដាច់ពិន្ទុគ្នាឆ្ងាយពីក្រុមលេខ១ តែ Pogba នៅតែជឿជាក់ថានឹងតាមទាន់ Man City។ "រដូវកាលនៅវែងឆ្ងាយទៀត ពិតណាស់បើខ្ញុំមិនសង្ឃឹមថាអាចតាមទាន់ពួកគេ ចឹងខ្ញុំគួរតែឈប់លេងបាល់។ បើខ្ញុំគ្មានជំនឿថាយើងអាចឈ្នះលីគ ខ្ញុំគួរតែចោលស្បែកជើង ហើយឈប់ប្រកួតអ្វីទាំងអស់ ព្រោះតែភាពជឿជាក់ទើបពួកយើងប្រឹងប្រែងប្រកួត"។ កីឡាករវ័យ២៥ឆ្នាំនិយាយដូច្នេះ៕
Post a Comment