មុនការប្រកួត អ្នកចាត់ការក្រុមទាំងសងខាងបានប៉ះពាក្យសម្ដី និយាយដៀមដាមគ្នាប៉ុន្មានថ្ងៃមកហើយ។ ដោយដំបូងឡើយចេញមកពីលោក Jose Mourinho ដែលបានហៅលោក Conte ថាជាមនុស្សគិតតែរឿងកីឡាកររបួស និងយកលេសរហូត។ ស្របពេលនោះដែរ អ្នកចាត់ការក្រុម Chelsea ក៏បានតបវិញដែរ ដោយនិយាយថាលោកជាមនុស្សដែលចូលចិត្តការប្រកួតប្រជែង ហើយការដឹកនាំក្រុម Chelsea នេះ គឺក្រោយពីអ្នកចាត់ការម្នាក់ត្រូវគេបណ្ដេញចេញ ហើយលោកជាអ្នកកសាងក្រុមឡើងវិញ។
បើនិយាយពីជើងកីឡាករមុនប្រកួតយប់នេះវិញ ក្រុមម្ចាស់ផ្ទះ Chelsea អវត្តមានតែ២នាក់ទេ គឺ Kante និង Moses ដែលរងរបួសត្រូវការសម្រាកច្រើន។ ស្របពេលដែលបិសាចក្រហមវិញ ហាក់ដូចជារបួសច្រើន ដូចជា Pogba Fellaini Carrick និង Rojo អីជាដើម សុទ្ធតែអង្គុយខាងក្រៅមិនអាចចូលលេងបានទេ។
ក្រុមទាំងពីរខាងលើនេះ ប្រកួតចុងក្រោយបំផុតនៅទឹកដីរបស់បិសាចក្រហម គឺ Man Utd ឈ្នះក្នុងលទ្ធផល ២-០ ។ ដោយឡែកបើមើលនៅដីរបស់ Chelsea វិញ ក្រុមរបស់លោក Jose Mourinho ៣ប្រកួតចុងក្រោយ មិនដែលអាចយកឈ្នះបាននៅឡើយទេ៕
Post a Comment