ប្រសិនណាបើ Real Madrid ហ៊ានតែបរាជ័យ១ប្រកួតឬ២ប្រកួតទៀតនោះ លោក Florentino Perez ប្រធានក្លឹបអ្នកមាននៅអេស្ប៉ាញមួយនេះ អាចនឹងដក Zidane ចោលហើយ ដោយត្រូវរកអ្នកមកជំនួសវិញ។ បើតាមការចុះផ្សាយនានា Mauricio Pochettino អ្នកចាត់ការរបស់ក្រុម Spurs កំពុងតែស្ថិតក្នុងបញ្ជីឈ្មោះលើគេ សម្រាប់ក្រុម Real Madrid ហៅមកដឹកនាំ។
Pochettino កសាងក្រុមបានល្អនៅរដូវកាលនេះ ពោលគឺអាចនាំ Spurs មកដល់កន្លែងប្រជែងកំពូលតារាងនៅលីគអង់គ្លេស ហើយទើបតែអាចយកឈ្នះលើក្រុម Real Madrid ៣-១ ថែមទៀតផងសម្រាប់ការប្រកួត Champions League ។
ចំពោះរឿងផ្លាស់ទៅដឹកនាំក្រុមនៅអេស្ប៉ាញនេះដែរ អ្នកចាត់ការវ័យ៤៥ឆ្នាំបាននិយាយដូច្នេះថា៖ “លោកមិនទាន់គិតពីអនាគតទេ។ ខ្ញុំគិតតែពេលបច្ចុប្បន្នប៉ុណ្ណោះ។ ខ្ញុំមិនខ្វល់ថាមានរឿងអ្វីកើតឡើងនៅពេលបន្ទាប់ឡើយ ពីព្រោះខ្ញុំកំពុងតែមានទំនាក់ទំនងល្អជាមួយក្រុមដែលខ្ញុំដឹកនាំនេះ”៕
Post a Comment