Carvajal ​ស:ស្បើយពីជម្ងឺបេះដូង ខណៈ Bale បន្ត​មិន​អាច​លេង​បាន

Dani Carvajal ខ្សែ​ការពារ​របស់ Real Madrid បាន​ជា​សះស្បើយ​ជា​បញ្ហា​បេះដូង​ហើយ ប៉ុន្តែ​ចំពោះ​ថ្ងៃ​ដែល​អាច​ត្រលប់​មក​កាន់​ទីលាន​វិញ​​​គឺ​មិន​ទាន់​ដឹង​ទេ។ នេះ​តាម​សម្ដី​របស់  Zinedine Zidane។


ចំពោះ​បញ្ហា​របស់ Gareth Bale វិញ ពេល​នេះ​គេ​អាច​ចូល​ហ្វឹកហាត់​ធម្មតា​ហើយ ក្រោយ​របួស​កំភួន​ជើង ហើយ​អាច​នឹង​ជា​១០០%​ទាន់​ពេល​លេង​ប៉ះ​ក្រុម​ចាស់ Tottenham Hotspur នៅ Champions League ។

“Dani ពេល​នេះ​មិន​អី​ទេ ហើយ​ការ​ពិនិត្យ​គឺ​ល្អ​ប្រសើរ​ដែរ​។ គេ​បាន​ហ្វឹកហាត់​ទាក់​កង់​នៅ​ថ្ងៃ​នេះ។ គេ​មាន​សុខភាព​ល្អ​ណាស់ ប៉ុន្តែ​ការ​ព្យាបាល​នៅ​តែ​បន្ត​​តាម​ដាន​ថែម​ទៀត ហើយ​ពួក​យើង​នឹង​ចាំ​មើល​បន្ត​ទៀត​ដូច​គ្នា។ សម្រាប់ Bale ពេល​នេះ​មិន​ទាន់​អាច​ចូល​ទីលាន​បាន​ទេ។ គេ​​អាច​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​បាន​​ តែ​ថ្ងៃ​ចូល​លេង​មែនទែន​មិន​ទាន់​អាច​ប្រាប់​បាន​ទេ"។ សម្ដី Zidane៕​​​

ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop