តើគ្រូ​បង្វឹក និង​ប្រធាន​​ក្រុម​កម្ពុជា​ បោះ​ឆ្នោត​ឲ្យ​អ្នកណា​ឈ្នះ​ពាន​កីឡា​ល្អ​បំផុត?

ពាន​កីឡាករ​ល្អ​បំផុត​ក្នុង​លោក​ ឬ The Best FIFA Men’s Player ឆ្នាំ​២០១៧ ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​កាល​ពី​យប់​មិញ​នេះ ដោយ​តារា​បាល់ទាត់​ឆ្នើម​របស់​ព័រទុយហ្គាល់​ Cristiano Ronaldo ជា​អ្នក​ឈ្នះ​​ពាន។ ទន្ទឹម​នឹង​នោះ​តើ​គ្រូ​បង្វឹក​កម្ពុជា​​លោក Leonardo Vitorino និង​ប្រធាន​ក្រុម​កម្ពុជា ឃួន ឡា​បូរ៉ាវី បោះ​ឆ្នោត​ឲ្យ​​កីឡាករ​រូប​ណា​ខ្លះ?
លោក Leonardo Vitorino
បើ​តាម​ឯកសារ​របស់ FIFA បាន​ឲ្យដឹង​ថា Leonardo បាន​បោះឲ្យ​កីឡាករ​រួម​សញ្ជាតិ​ប្រេស៊ីល Neymar ជា​ជម្រើស​ទី១ (ទទួល​បាន ៥ពិន្ទុ) Ronaldo ជា​ជម្រើស​ទី២ (ទទួល​បាន ៣ពិន្ទុ) និង Messi ជា​ជម្រើស​ទី៣ (ទទួល​បាន ១ពិន្ទុ)។ ចំណែក​ ឃួន ឡាបូរ៉ាវី បាន​បោះឆ្នោត​ឲ្យ​ Messi ជា​ជម្រើស​ទី១, Ronaldo ជា​ជម្រើស​ទី២ និង Neymar ជា​ជម្រើស​ទី៣។
ឃួន ឡាបូរ៉ាវី
រៅ​ពីគ្រូ​បង្វឹក និង​កីឡាករ​ប្រធាន​ក្រុម កម្ពុជា​នៅ​មាន​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​១រូប​ទៀត គឺ​លោក ​អ៊ឹង ចំរើន អ្នក​សារព័ត៌មាន​ដែល FIFA បាន​ជ្រើសរើស។ លោក អ៊ឹង ចំរើន បាន​បោះឲ្យ Cristiano Ronaldo ជា​ជម្រើស​ទី១ Harry Kane ជម្រើស​ទី២ និង Lionel Messi ជម្រើស​ទី៣។

ជា​សរុប​រួម Ronaldo បាន​ទទួល ១១ពិន្ទុ​ពី​កម្ពុជា, Messi ទទួល​បាន ៧ពិន្ទុ, Neymar ទទួល​បាន ៦ពិន្ទុ និង Harry Kane ទទួល​បាន ៣ពិន្ទុ។ ជា​លទ្ធផល Ronaldo បាន​ក្លាយ​ជា​ម្ចាស់​ពាន The Best FIFA Men’s Player ក្រោយ​ទទួល​សំឡេង​គាំទ្រ​សរុប ៤៣,១៦% ខណៈ Messi បាន​ ១៩,២៥% និង Neymar បាន ៦,៩៧%៕
ម្ចាស់​ពាន​សំខាន់​ៗ​ផ្សេង​ទៀត​នៅ​ FIFA Award យប់​មិញ​

ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop