Home » បច្ចេកវិទ្យា នឹង វិទ្យាសាស្រ្ត » ទម្លាយការពិតពីតម្លៃម៉ូតូDream2017កំពុងល្បីដាក់លក់តែ៦០០ដុល្លារ
ទម្លាយការពិតពីតម្លៃម៉ូតូDream2017កំពុងល្បីដាក់លក់តែ៦០០ដុល្លារ
By Unknown • September 01, 2017 • i បច្ចេកវិទ្យា នឹង វិទ្យាសាស្រ្ត
អ្នកលក់ម៉ូតូមួយរូបដែលសុំមិនបញ្ចេញឈ្មោះនៅម្តុំគីរីរម្យបានបង្ហើបថាម៉ូតូហុងដាឌ្រីមដែលកំពុងផ្សព្វផ្សាយល្បីតៗគ្នាដាក់លក់តម្លៃមិនដល់១ពាន់ដុល្លារនោះជាម៉ូតូដែលគេនាំគ្រឿងបន្លាស់មកដំឡើងក្នុងស្រុកដែលគេហៅម៉ូតូតៃវ៉ាន់។
ម៉ូតូនេះមិនមែនជាម៉ូតូដែលគេផលិតចេញពីរោងចក្រនោះទេពោលគឺគ្រឿងតំឡើងគ្រោងម៉ូតូស្ដុបឬកន្លែងផ្សេងៗទៀតនោះជាផលិតផលរបស់តៃវ៉ាន់ដូចនេះទើបតម្លៃរបស់វាធូរថ្លៃជាង២ដងព្រោះថាបើតំឡើងពីរោងចក្រហើយយកមកលក់គឺត្រូវបង់ក្រដាសពន្ធបង់ការដឹកជញ្ជូននឹងចុះបញ្ជីច្រើនទៀតដែលជាហេតុធ្វើឲ្យម៉ូតូខ្លះតម្លៃទៅដល់ជាង៣ពាន់ដុល្លារក៏មានដែរ។
"ជាធម្មតាម៉ូតូស៊េរីឆ្នាំ២០១៧គេបានចុះលេខកូដបញ្ជីនាំចូលតាំងពីចុងឆ្នាំ២០១៦ម៉្លេះ។ឧទាហរណ៍ងាយៗដូចជាក្បាលលេខម៉ាស៊ីនម៉ូតូអក្សរHជាតំណាងឲ្យស៊េរីចេញឆ្នាំ២០១៧ដែលបានចុះលេខបញ្ជីត្រឹមត្រូវហើយយកចូលមកលក់ជាងកន្លះឆ្នាំទៅហើយទាំងក្រុមហ៊ុននាំចូលផ្លូវការនិងតំណាងលក់តាមហាងជាដើម។អ៊ីចឹង!គ្មានហុងដាឌ្រីមស៊េរី២០១៧ចេញមកទៀតទេបើចេញមកមានតែស៊េរី២០១៨តែម្ដង។
អ្នកលក់រូបនេះបន្តទៀតថាតម្លៃខ្ទង់២ពាន់ដុល្លារដល់ពេលមានម៉ូតូតៃវ៉ាន់ក៏នៅមានអ្នកទិញជិះហូហែរព្រោះតម្លៃវាសមរម្យជាងពួកគាត់អាចទិញវាយកទៅរកស៊ីឬដឹកទំនិញនាយអាយដែលមិនសូវខ្វល់ពីតំហែទាំច្រើនបើជិះខ្ទេចគឺចោលតែម្ដង។
យ៉ាងនេះក្តីលោកបញ្ជាក់ថាមិនប្រាកដថាម៉ូតូតៃវ៉ាន់ឬតំឡើងនៅខ្មែរគ្មានគុណភាពទេទាល់តែជិះសាកទើបដឹងបើជិះទៅសំឡេងវាខុសប្រក្រតីលាន់ស៊ីម៉ាំងឬឆាប់សាកពណ៍ពណ៍ស្ដុបឆាប់ឡើងលឿងទាំងនោះហើយជារបស់ក្លែងបន្លំពិតមែន។
ឆ្លើយតបការលើកឡើងនេះលោកឆេងពៅជាម្ចាស់ក្រុមហ៊ុនដែលនាំចូលគ្រឿងម៉ូតូនេះមកតម្លើងនៅស្រុកខ្មែរបានឲ្យដឹងថាតាមពិតទៅម៉ូតូនេះមិនមែនឈ្មោះហុងដាឌ្រីម២០១៧ដូចដែលអ្នកចែកចាយកន្លងមកបាននិយាយនោះទេវាមានឈ្មោះថាអាសង់តៃវ៉ាន់ហើយសូម្បីតែឈ្មោះឌ្រីមក៏គ្មាននៅលើតែមម៉ូតូដែរគ្រាន់តែរូបរាងស្រដៀងប៉ុណ្ណោះ។
ចំពោះតម្លៃ៦៨០ដុល្លារដែលគ្រប់គ្នាភ្ញាក់ផ្អើលនោះគឺមិនខុសនោះទេព្រោះការនាំចូលគ្រឿងទាំងនោះពីប្រទេសតៃវ៉ាន់ជាផ្នែកៗកញ្ចប់ៗមានតម្លៃធូរថ្លៃជាងប្រទេសថៃឬជប៉ុនដែលគេនាំចូលមកទាំងដុំៗហើយសូម្បីតែបូករួមទាំងតម្លៃពលកម្មតំឡើងក៏មិនលើសនេះច្រើនដែរ។
លោកបន្ថែមថាមានអ្នកចែកចាយជាច្រើនដែលនិយាយថាជាម៉ូតូក្លែងក្លាយតែវាមិនមែនជាម៉ូតូក្លែងក្លាយនោះទេគ្រាន់តែថាជាផលិតផលយកចូលពីប្រទេសតៃវ៉ាន់ប៉ុណ្ណោះ។
Subscribe to:
Post Comments
(
Atom
)
Post a Comment