ហ្វេសប៊ុកគឺជាបណ្តាញទំនាក់ទំនងសង្គមដ៏ពេញនិយមបំផុតដែលមានអ្នកប្រើប្រាស់សកម្មជាង 425លាននាក់ និងជាកន្លែងមួយដែលមនុស្សភ្ជាប់ ទំនាក់ទំនង ចែករំលែកគំនិតទៅវិញទៅមក។ ពេលខ្លះទៀតវាក៏ជាកន្លែងដែររញ៉ែរញ៉ៃ ឫរំខានអ្នកដ៏ទៃដែរ។
ពេលនេះយើងនឹងធ្វើការលើកឡើងពីចំនុចមិនល្អមួយចំនួន ដូច្នេះប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកកំពុងធ្វើអ្វីមួយដូចខាងក្រោមនេះ អ្នកគួរមើល ហើយបញ្ឈប់ការធ្វើដូច្នេះភ្លាម។
១. ចុច like post របស់ខ្លួនឯង
អ្នកធ្លាប់ធ្វើដែរឫទេ? មនុស្សមួយចំនួនចុច like post របស់ខ្លួនឯង ក្នុងបំណងគិតថាវានឹងកើតឡើងចំនួន Likes ដោយសារវាលោតឡើងលើ New feeds របស់អ្នកដ៏ទៃ ហើយគេនឹងចាប់អារម្មណ៍វា។ វាជារឿងគួរអោយអស់សំណើចណាស បើអ្នក Post ខ្លួនឯង ចុច Like ខ្លួនឯងនោះ។
២. New Page Invites
ពេលបង្កើត Page ថ្មី ជាធម្មតាគេតែងតែចុច Invites Friends ដើម្បីអោយគេ Likes ។ តែធ្វើបែបនេះអាចធ្វើអោយគេមិនចូលចិត្តឫរំខានទៅវិញទេ ប្រសិនបើអ្នកចង់អោយគេស្គាល់ Page របស់អ្នក គួរតែធ្វើអោយគេពេញចិត្តអ្វីដែលអ្នកមាន។
៣. Tagging random people in photos
ការ Tag បងប្អូនឫមិត្តភក្តិចូលក្នុងរូបឫផុសរបស់ខ្លួនឯងមួយចំនួនជារឿងធម្មតា តែបើការដែរ Tag Friends ស្ទើរតែ ៥០នាក់ ក្នុងរូបរបស់អ្នក វាពិតជារំខានខ្លាំងណាស់ ហើយក៏ធ្វើអោយអ្នកដ៏ទៃរញ៉ែរញ៉ៃផងដែរ។
៤. Sending useless Event Invites (Facebook post)
ការដែរអ្នកផ្ញើរ Event Invites ទៅកាន់គេច្រើនពេកក៏មិនមែនជារឿងល្អនោះដែរ គេអាចនឹងមិនចូលចិត្ត វាថែមទាំងបង្ក ការរញ៉ែរញ៉ៃដល់គេទៀត ផង។ អ្នកក៏មិនចាំបាច់ត្រូវ Event Invites ទៅដល់មិត្តគ្រប់គ្នាក្នុង Facebook នោះទេ បើមិនមែនជាមនុស្សចាំបាច់។
៥. Cross-Post from Twitter/Instagram
មិនចាំបាច់ចែករំលែកការប្រកាសដូចគ្នានៅលើកម្មវិធីពីរ បីខុសគ្នាទេ វាអាចធ្វើអោយអ្នកបាត់បង់ចំនួនអ្នកគាំទ្រទៅវិញទេ។ គ្រាន់តែ Post រូបសោះ ក៏ចាំបាច់ធ្វើម្តងដល់ទៅ ពីរ បី កម្មវិធីខុសគ្នា?
៦. ធ្វើគ្រប់យ៉ាងដើម្បីចង់បានចំនួន Likes ច្រើន
អ្នកខ្លះវិញសុតតែ បើមិន Share ឫ Likeទេ នោះអ្នកនឹងសំណាងអាក្រក់! និយាយចឹងបានអីមកវិញ? ចង់បាន Likes ជ្រុលពេកទេដឹង? ឈប់បានឈប់ទៅ!!!
៧. Check-In
ការលេង Facebook ដើម្បីកំសាន្ត ឫមើលពត៍មានផ្សេងៗ ប្រសិនបើអ្នកមួយថ្ងៃទៅ៥ ៦ កន្លែង តើចាំបាច់ត្រូវ Check-In គ្រប់ពេល គ្រប់ន្លែងដែល? ការធ្វើបែបនេះក៏អាចប៉ះពាល់ដល់សុវត្ថិភាពអ្នកផងដែរ ពីមនុស្សដែលមានបំណងអា់មកកាន់អ្នក ឫចោរជាដើម។
៨. App Requests
សម្រាប់អ្នកដែលចូលចិត្តលេង Cafeworld, Candycrush or Farmville ជាដើម គេនឹងផ្ញើរ Requests មកដើម្បីសុំអ្វីផ្សេងៗ ឫសុំជីវិតដើម្បីលេងហ្គេមជាដើម។ អ្នកគួរតែផ្ញើរទៅអ្នកណាដែរចូលចិត្តលេងតែប៉ុណ្ណោះ មិនមែនមិត្តគ្រប់គ្នានោះទេ។ ពីព្រោះវារំខានខ្លាំងណាស់!!!!
៩. Suggesting Friends
ការណែនាំអោយ Add friend ជាវិធីចាស់គម្រិលហើយ គ្មានអ្នកណាសូវប្រើនោះទេ។ ពីព្រោះប្រសិនបើគេចាប់អារម្មណ៍ ឫចង់ធ្វើ Friends ជាមួយអ្នកណាម្នាក់ គេនឹង Add friend ដោយខ្លួនឯង។ កុំរញ៉េរញ៉ៃដល់គេអី។
១០. មិនបាច់ព្យាយាមចង់បានការចាប់អារម្មណ៍ពេកទេ
ពេលខ្លះអ្នកអាចផុសពីអ្វីដែលអ្នកចូលចិត្ត ឫត្រូវការ តែក្នុងគោលបំណងចង់អោយអ្នកដ៏ទៃចាប់អារម្មណ៍។ អ្នកខ្លះគេក៏ចូលចិត្ត អ្នកខ្លះក៏គេមិនខ្វល់ ដូច្នេះមិនចាំបាច់ធ្វើគ្រប់យ៉ាងដើម្បីអោយគេចាប់អារម្មណ៍ ដូចចុចកន្តឹងផ្ទះអោយគេបើកទ្វារនោះទេ ព្រោះវាខ្ជះខ្ជាយពេលវេលា៕
Post a Comment