យុវជនរ៉ូម៉ានីម្នាក់បានសម្រេចក្ដីប្រាថ្នារបស់ខ្លួនក្លាយជាកីឡាករបាល់ទាត់អាជីព ត្បិតរស់នៅពិកាដៃម្ខាងអស់១០ឆ្នាំក៏ដោយ។
Cosmin Lambru បានដើរចេញពីកៅអីបម្រុង ចូលលេងលើទីលាននៅ៩នាទីចុងក្រោយឲ្យក្រុម Petrolul Ploiesti ពេលប៉ះក្រុម Mioveni កាលពីថ្ងៃអង្គារកន្លងទៅ ក្នុងលីគទី៣ ប្រទេសរ៉ូម៉ានី។ យ៉ាងណាក្ដី ការបង្ហាញខ្លួនលើកដំបូងរបស់ Lambru មិនអាចជួយក្រុមបានឡើយ ដោយចាញ់បាល់ប៉េណាល់ទីគូប្រកួត ៤-៣ ប៉ុន្តែវាប៉ះពាល់ដល់អារម្មណ៍យុវជននេះទេ។
យុវជនមានទេពកោសល្យដែលសុខចិត្តប្រើដៃសិប្បនិមិត្តបានបាត់បង់ដៃឆ្វេង ពេលគេត្រូវបានឡានដឹកទំនិញបុក កាលពីមានអាយុ៨ឆ្នាំ។ ហេតុការណ៍នោះកើតឡើង ពេលដែល Lambru ដើរតាមផ្លូវជាមួយមិត្តភ័ក្ដិ ហើយស្រាប់តែមានឡានដឹកទំនិញមកបុកតែម្ដង។ ទោះយ៉ាងណាក្ដី កីឡាករវ័យ១៨ឆ្នាំនេះមិនបោះបង់ក្ដីស្រមៃក្លាយជាកីឡាករបាល់ទាត់ឡើយ ដោយខិតខំហ្វឹកហាត់រហូតបង្ហាញខ្លួនលើកដំបូង កាលពីដើមសប្ដាហ៍៕
Post a Comment