រកឃើញ «ប្រេងនុយក្លេអ៊ែរ» នៅរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ក្រោយរងគ្រោះមហន្តរាយ ជិត៧ឆ្នាំ


មនុស្សយន្ត​ក្រោម​ទឹក ថត​បាន​រូបភាព​ដំបូង​បង្អស់​នៃ ស្រទាប់​ប្រេង​នុយក្លេអ៊ែរ​ដែល​រលាយ
រោងចក្រ​នុយក្លេអ៊ែរ​ហ្វូគូស៊ីម៉ា ត្រូវ​បាន​វាយប្រហារ​ដោយ​រលក​យក្ស​ស៊ូណាមី កាល​ពី​ឆ្នាំ​២០១១
វា​ជា​ឧបទ្ទវហេតុ​ផ្ទុះ​នុយក្លេអ៊ែរ​ដ៏​ធ្ងន់ធ្ងរ​បំផុត បើ​គិត​ចាប់​តាំង​ពី​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ Chernobyl កាល​ពី​ឆ្នាំ​១៩៨៦

យោង​តាម​ក្រុម​អ្នកវិទ្យាសាស្ត្រ​របស់​ក្រុមហ៊ុន Tepco បាន​ឲ្យ​ដឹង​ថា មនុស្សយន្ត​ក្រោម​ទឹក ថត​បាន​រូបភាព​ដំបូង​បង្អស់​នៃ ស្រទាប់​ប្រេង​នុយក្លេអ៊ែរ​ដែល​រលាយ (melted nuclear fuel) នៅ​រោងចក្រ​នុយក្លេអ៊ែរ​ហ្វូគូស៊ីម៉ា (Fukushima)។



គួរ​រំលឹក​ឲ្យ​ដឹង​ថា រោងចក្រ​នុយក្លេអ៊ែរ​ហ្វូគូស៊ីម៉ា​របស់​ប្រទេស​ជប៉ុន​នេះ ត្រូវ​បាន​វាយប្រហារ​ដោយ​រលក​យក្ស​ស៊ូណាមី កាល​ពី​ឆ្នាំ​២០១១ បណ្តាល​ឲ្យ​កើត​មាន​ឧបទ្ទវហេតុ​ផ្ទុះ​នុយក្លេអ៊ែរ​ដ៏​ធ្ងន់ធ្ងរ​បំផុត បើ​គិត​ចាប់​តាំង​ពី​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ Chernobyl កាល​ពី​ឆ្នាំ​១៩៨៦។ មនុស្ស​ប្រមាណ​ជាង ១៨ ៥០០ នាក់​បាន​ស្លាប់ ឬ​បាត់​ខ្លួន ខណៈ​ប្រជាជន​ជប៉ុន ជាង ២០០ ០០០ នាក់ ត្រូវ​បាន​បង្ខំ​ឲ្យ​ចាកចេញ​ពី​លំនៅឋាន ព្រោះ​ការ​ព្រួយបារម្ភ​ថា​ទីក្រុង ទទួល​រង​វិទ្យុសកម្ម​ខ្លាំង ក្រោយ​ពេល​ដែល​រ៉េអាក់ទ័រ ចំនួន ៣ បាន​បាក់​ស្រុត​ចុះ។











ប្រភព៖ BBC ប្រែ​សម្រួល៖ សេង ឡុង

ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Cambodia Angkor News. Designed by OddThemes | Distributed By AngkorTop