សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញបញ្ជីឈ្មោះកីឡាករជម្រើសជាតិកម្ពុជា ២៣រូប ត្រៀមប្រកួតជាមួយវៀតណាម ក្នុងវគ្គជម្រុះ AFC Asia Cup 2019 នៅថ្ងៃទី១០ តុលា ២០១៧ ប៉ុន្តែក្នុងបញ្ជីនោះ គឺមិនមានឈ្មោះកីឡាករដ៏សំខាន់ ២រូបឡើយ នោះ គឺ ច្រឹង ពលរដ្ឋ របស់ក្លឹបក្រសួងការពារជាតិ និងសំអឿន ពិដោរ របស់ក្លឹបព្រះខ័នរាជ ស្វាយរៀង។
ច្រឹង ពលរដ្ឋ (លេខ១៦)
សំអឿន ពិដោរ (លេខ១៧ នៅក្លឹបព្រះខ័នរាជ ស្វាយរៀង)
បញ្ជីឈ្មោះកីឡាករជម្រើសជាតិកម្ពុជា ទាំង២៣រូបរួមមាន៖
១. កែវ សុខផេង ២. អ៊ិន សូដាវីដ ៣. ប្រាក់ ធីវា ៤. សឿត បារាំង ៥. ឆុំ ភីសា ៦. ជួន ចាន់ចាវ ៧. កែវ សុខសិលា ៨. ប្រាក់ មុនីឧត្តម ៩. ណុប តុលា ១០. សឿយ វិសាល ១១. សឿយ វិសាល ១២. នេន សុធារដ្ឋ ១២. ឃួន ឡាបូរ៉ាវី ១៣. រស់ សំអឿន ១៤. ស៊ូ យ៉ាទី ១៥. ស ពិសិដ្ឋ ១៦. អ៊ុំ សេរីរ័ត្ន ១៧. ឈិន ឈឿន ១៨. សុះ ស៊ូហាណា ១៩. អ៊ន ចាន់ប៉ូលីន ២០. ទិត្យ ឌីណា ២១. ពេជ្រ សុវណ្ណខេមរិន្រ្ទ ២២. ធារី ចន្ថាប៊ីន និង ២៣. ចាន់ វឌ្ឍនាកា។
សូមបញ្ជាក់ថា កីឡាករ ច្រឹង ពលរដ្ឋ និង សំអឿន ពិដោរ ត្រូវបានគ្រូបង្វឹកលោក Leonardo Vitorino ប្រកាសកាត់ចេញពីក្រុមជម្រើសជាតិកម្ពុជា ក្នុងអំឡុងការប្រកួតកីឡាស៊ីហ្គេម កាលពីខែសីហា ដោយបានលើកហេតុផលថា កីឡាករ២រូបនេះ មិនគោរពវិន័យនៅក្នុងក្រុម៕
អត្ថបទ៖ សំភី Khley Khley
Post a Comment