ក្រៅពីការប្រគល់ពានកីឡាករបាល់ទាត់ល្អបំផុត (ផ្នែកបុរស) ដល់ Cristiano Ronaldo នៅមានការប្រគល់ពានសំខាន់ៗផ្សេងទៀតនៅរាត្រី FIFA Football Award។ ជយលាភីពានដទៃទៀតមានដូចជា៖
កីឡាការិនី Lieke Martens លេងក្នុងតំណែងខ្សែប្រយុទ្ធឲ្យក្លឹប Barcelona និងក្រុមជម្រើសជាតិហូឡង់ឈ្នះពាន កីឡាការិនីបាល់ទាត់ល្អបំផុតផ្នែកនារី ។ លោក Zinedine Zidane មកពី Real Madrid ឈ្នះពានគ្រូបង្វឹកល្អបំផុតផ្នែកបុរស ខណៈលោកស្រី Sarina Wiegman ឈ្នះពានគ្រូបង្វឹកល្អបំផុតផ្នែក នារី ។
គ្រាប់បាល់ល្អបំផុតលើលោក ឬ Puskas award បានទៅលើ Olivier Giroud មកពី Arsenal បន្ទាប់ពីរូបគេប្រើក្បាច់ខ្យាដំរីទាត់ចូល Crystal Palace កាលពីខែមករា។ ពានអ្នកគាំទ្រដ៏អស្ចារ្យ បានទៅលើ Celtic នៅពេលដែលក្លឹបនេះប្រារព្ធខួប៥០ឆ្នាំនៃការឈ្នះពានទ្វីបអឺរ៉ុប។
សម្រាប់ពាន Fair play award គឺបានទៅលើខ្សែប្រយុទ្ធ Francis Kone របស់ក្លឹប Togolese ដោយសាររូបគេបានជួយសង្គ្រោះបឋមទៅលើអ្នកចាំទីក្រុម Bohemians 1905 ក្នុងការប្រកួតលីគនៃប្រទេសឆេកកាលពីខែកុម្ភៈ។ ពានដាច់ដោយឡែកមួយទៀតគឺ អ្នកចាំទីឆ្នើម បានទៅលើ Gianluigi Buffon របស់ Juventus៕
Post a Comment