កាលពីយប់មិញ Everton បានសម្រេចដេញលោក Ronald Koeman ចេញពីតំណែង បន្ទាប់ពីដឹកនាំក្រុមធ្លាក់ទៅតំបន់គ្រោះថ្នាក់នៅរដូវកាលនេះ។ Giggs វ័យ៤៣ឆ្នាំកំពុងសម្លឹងមើលរកតំណែងជាអ្នកចាត់ការម្នាក់ ក្រោយឈប់ពីបាល់ទាត់កាលពីឆ្នាំ២០១៤។ គ្រាឆ្នាំនោះ Giggs ក៏ធ្លាប់ទទួលតំណែងដឹកនាំ Man Utd បណ្ដោះអាសន្នដែឬ ក្រោយក្លឹបបណ្ដេញលោក David Moyes។
បន្ទាប់ពី Leicester ដេញលោក Craig Shakespeare កាលពីសប្ដាហ៍មុន ហើយ Everton ប្រកាសចែកផ្លូវជាមួយ Ronald Koeman លោក Giggs បាននិយាយថា៖ "ខ្ញុំគិតថា ខ្ញុំពេញចិត្ត២ក្រុមនេះ។ Leicester ធ្លាប់ជាម្ចាស់ពាន Premier League កាលពី២ឆ្នាំមុន ឯ Everton ជាក្រុមអស្ចារ្យមួយក្នុងប្រវត្តិសាស្ត្រ សម្រាប់ខ្ញុំ២ក្លឹបនេះខ្ញុំចាប់អារម្មណ៍"៕
Post a Comment