នៅក្នុងពិធីប្រគល់ពានរបស់សហព័ន្ធបាល់ទាត់ពិភពលោកនៅទីក្រុងឡុង កីឡាករឆ្នើមសញ្ជាតិព័រទុយហ្គាល់បានយកឈ្នះគូប្រជែង Lionel Messi របស់ Barcelona និង Neymar របស់ Paris St-Germain ដើម្បីឈ្នះពានផ្ទាល់ខ្លួនខាងលើ២ឆ្នាំជាប់គ្នា។
ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំមានស្នាដៃគួរឲ្យកត់សម្គាល់មួយចំនួនសម្រាប់រដូវកាល ២០១៦-១៧ ដូចជាជួយ Real Madrid ឈ្នះ Champions League និង La Liga ហើយក៏រួមចំណែកនាំក្រុមជម្រើសជាតិព័រទុយហ្គាល់មានកៅអីទៅ World Cup នៅរុស្ស៊ីផងដែរ៕
Post a Comment