នៅលើពិភពលោកមានទីកន្លែងដែលបង្កើតដោយមនុស្សជាច្រើនត្រូវបានបោះបង់ចោល និងបានក្លាយជាកន្លែងទេសចរណ៍ដ៏គួរឲ្យចាប់អារម្មណ៍។
១/ ខ្ទមស្ទួចត្រីនៅអាល្លឺម៉ង់
ខ្ទមស្ទួចស្រីនេះស្ថិតនៅបឹងឧទ្យានជាតិ Berchtesgaden National Park ភាគខាងត្បូងប្រទេសអាល្លឺម៉ង់ និងត្រូវបានកសាងឆ្នាំ១៩៧៨។
២/ ផ្ទះដំបូលមូល(Dome) ភាគខាងត្បូងរដ្ឋហ្លរីដា
ផ្ទះដំបូលនេះស្ថិតនៅមានសមុទ្រ Cape Romano រដ្ឋហ្លរីដា សហរដ្ឋអាមេរិកដែលបានក្លាយជាសំណងឯកោ បន្ទាប់ពីកសាងឡើងឆ្នាំ១៩៨១។
៣/ នាវា SS Ayrfield នៅអូស្ត្រាលី
នាវា SS Ayrfield ដែលពីមុនត្រូវគេស្គាល់ជា SS Corrimal ជាកន្លែងប្រណីតមួយ។ នាវាដែលធ្វើពីដែកប្រវែង៧៩.១ម៉ែត្រ និងទម្ងន់១១៤០តោនត្រូវបានកសាងនៅប្រទេសអង់គ្លេសឆ្នាំ១៩១១ និងជាប់គាំទ្រនៅឆកសមុទ្រភាគខាងលិចទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីសម័យសង្គ្រាមលោកលើកទី២។
៤/ អគារ Kolmanskop ស្ថិតនៅវាល់ខ្សាច់ Namib
Kolmanskop តំបន់កប់ខ្មោចមួយស្ថិតនៅវាលខ្សាច់ Namib ភាគខាងត្បូងប្រទេសណាមីប៊ី ប្រមាណ២ទៅ៣គីឡូម៉ែត្រពីទីក្រុងកំពង់ផែ Lüderitz។
៥/ ភ្នំ Kalavantin Durg នៅឥណ្ឌា
ស្ថិតនៅទល់មុខ Prabalgad វាជាភ្នំខ្ពស់សន្លឹមមួយដែលមានតែថ្មស្រួចឡើងលើ។ តាមសាច់រឿង វាត្រូវបានកសាងដោយព្រះនាង Kalavantin។
៦/ ឃុំ Craco ប្រទេសអ៊ីតាលី
Craco ជាឃុំមួយដែលត្រូវបានគេបោះបង់ចោលស្ថិតនៅតំបន់ Basilicata ខេត្ត Matera ប្រទេសអ៊ីតាលី។ វាជាទីប្រជុំជនដែលស្ថិតនៅលើកំពូលភ្នំ និងត្រូវបានបោះបង់តាំងពីឆ្នាំ១៩៦៣ដោយសារបារម្ភពីរញ្ជួយផែនដី។
៧/ កោះ North Brother ជិតទីក្រុងញ៉ូវយ៉ក
North Brother ជាកូនកោះមួយស្ថិតនៅទន្លេ East River របស់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ បន្ទាប់ពីគេបោះបង់ចោល វាក្លាយជាសម្រស់ធម្មជាតិពិតៗគួរឲ្យចាប់អារម្មណ៍។
៨/ ប្រាសាទ Sharada Peeth នៅកាស្មៀរ
វាជាប្រាសាទដ៏ល្បីល្បាញមួយដែលអ្នកស្រុកមានជំនឿលើព្រះអាទិទេព។ វាស្ថិតនៅមាត់ទន្លេNeelum River តំបន់កាស្មៀរ។
៩/ សណ្ឋាគារ El Hotel del Salto ប្រទេសកូឡុំប៊ី
សណ្ឋាគារនេះបានក្លាយជាសារមន្ទីរមួយនៅតំបន់ San Antonio del Tequendama ប្រទេសកូឡុំប៊ីទៅហើយ បន្ទាប់ពីកសាងឆ្នាំ១៩២៣ ប៉ុន្តែទុកចោលទសវត្សឆ្នាំ១៩៩០។
១០/ ព្រះវិហារ St. George នៅ Black Forest
ព្រះវិហារនេះត្រូវបានកសាងចន្លោះឆ្នាំ១០៨៤-៨៥ នៅតំបន់ Black Forest។ វាមានរឿងរ៉ាវជាច្រើនពាក់ព័ន្ធនឹងម្ចាស់របស់វា ប៉ុន្តែក្រោយមកក៏ទុកចោលក្លាយជាកន្លែងទស្សនា៕
Post a Comment