លោក អ៊ឹង គឹមលាង អភិបាលរងខេត្តពោធិ៍សាត់បានឲ្យដឹងថា សព្វថ្ងៃខេត្តពោធិ៍សាត់បានអនុវត្តយន្តការជម្រុញប្រជាកសិករផលិតបន្លែសុវត្ថិភាព។ មានន័យថា រៀងរាល់ថ្ងៃសុក្រ ខេត្តពោធិ៍សាត់នឹងបញ្ចេញបន្លែសុវត្ថិភាព ដើម្បីផ្គត់ផ្គង់បន្លែដល់ភោជនីយដ្ឋានទាំង១៣ធំៗ ក្នុងខេត្ត ដូចនេះប្រជាជននឹងទទួលអាហារដោយសុវត្ថិភាព។
លោករំពឹងថា នាពេលខាងមុខ ខេត្តពោធិ៍សាត់នឹងមានយន្តការផលិតបន្លែសរីរាង្គបន្ថែមទៀត បន្ទាប់ពីការផលិតបន្លែសុវត្ថិភាពទទួលបានជោគជ័យ។
ទន្ទឹមគ្នានេះ លោកក៏បានគូសបញ្ជាក់ដែរថា ផ្សារបន្លែដ៏ធំទី២នៅខេត្តពោធិ៍សាត់ ក៏គ្រោងនឹងដំណើរការនៅឆ្នាំក្រោយនេះផងដែរ។ ផ្សារបន្លែនេះមិនតម្រូវឲ្យប្រជាកសិករ បង់ប្រាក់នោះទេ ពួកគាត់អាចចូលលក់បោះដុំ និងរាយដោយសេរី ឲ្យតែបន្លែរបស់គាត់ល្អ និងប្រើប្រាស់ជាតិគីមីតិចតួចបំផុត។ អភិបាលរងខេត្តបន្ថែម៕
Post a Comment