នេះតាមការលើកឡើងរបស់គ្រូបង្វឹកទាំង៤ក្នុងសន្និសីទសារព័ត៌មានកាលពីវេលាម៉ោង១១ថ្ងៃចន្ទនេះ។
លោក Inoue Kazunori គ្រូ U19 កម្ពុជា
លោក Inoue Kazunori គ្រូបង្វឹកក្រុមបាល់ទាត់ U19 កម្ពុជាបាននិយាយថា អ្វីដែលក្រុមរបស់លោកអភិវឌ្ឍគឺផ្នែកបច្ចេកទេស និងស្មារតីដែលជាកត្តាដ៏សំខាន់ក្រុមទាំងមូល។ ថ្វីបើកូនក្រុមរបស់លោកធ្វើមិនសូវបានល្អកាលទៅពាន AFF U16 Championships នៅមីយ៉ាន់ម៉ា ប៉ុន្តែក្រុមរបស់លោកនឹងធ្វើបានល្អសម្រាប់ការប្រកួតនេះ បន្ទាប់ពីហ្វឹកហាត់កន្លងមក។
លោក Jia Xiuquan គ្រូ U19 ចិន
លោក Jia Xiuquan គ្រូបង្វឹកយុវជនជម្រើសជាតិចិនអាយុក្រោម១៩ឆ្នាំបានថា អ្វីដែលលោកប្រាប់អ្នកទាំងអស់គ្នាមុនគេគឺ ក្រុមរបស់លោកពិតជារៀបចំបានល្អមុនពេលធ្វើដំណើរមកដល់ទឹកដីកម្ពុជាដែលទទួលស្វាគមន៍ពួកគាត់យ៉ាងកក់ក្តៅ។ កីឡាកររបស់លោកមានឆន្ទៈក្នុងការស្វែងរកជ័យជម្នះ និងមានសង្ឃឹមខ្ពស់ក្នុងការឆ្លងផុតពូល។ តាមពិតលោកមិនបានដឹងច្រើនអំពីដៃគូប្រកួតទេ ប៉ុន្តែជឿថា ក្រុមរបស់លោកធ្វើបានល្អ។
លោក Chit Naing គ្រូបង្វឹកយុវជនជម្រើសជាតិមីយ៉ាន់ម៉ាអាយុក្រោម១៩ឆ្នាំបានលើកឡើងថា ក្រុមរបស់លោកជាក្រុមខ្លាំងមួយនៅក្នុងពូលនេះ។ មុនធ្វើដំណើរមកកម្ពុជា ក្រុមរបស់លោកបានហ្វឹកហាត់រយៈពេល២ខែហើយ ។ លោកជឿជាក់លើកូនក្រុមដែលនឹងធ្វើបានល្អ និងឆ្លងផុតក្នុងពូល។ ក្រុមទាំង៤សុទ្ធជាក្រុមខ្លាំងដូចគ្នា ដូច្នេះលោកមិនគិតថា ក្រុមណាមួយដែលគួរឲ្យបារម្ភខ្លាំងទេ ប៉ុន្តែត្រូវបារម្ភទាំងអស់គ្រប់ការប្រកួតតែម្តង។
លោក Jose Maria Abraturi គ្រូបង្វឹកយុវជនជម្រើសជាតិហ្វីលីពីនអាយុក្រោម១៩ឆ្នាំប្រាប់ថា លោកគ្មានអ្វីនិយាយច្រើនទេ ប៉ុន្តែក្រុមរបស់លោកបានត្រៀមខ្លួនរួចហើយសម្រាប់វគ្គជម្រុះនេះ។ ក្រុមរបស់លោកភាគច្រើនជាយុវជនអាយុក្រោម១៦ឆ្នាំដែលទើបបានចូលរួមប្រកួតក្នុងពានរង្វាន់ AFF U16 Championship 2017 នៅប្រទេសមីយ៉ាន់ម៉ាកាលពីខែកញ្ញាកន្លងទៅនេះ ហើយធ្វើមិនសូវបានល្អឡើយ។
វគ្គជម្រុះពានរង្វាន់ AFC U19 Championship នៅពូល G ដែលម្ចាស់ផ្ទះកម្ពុជាធ្វើម្ចាស់នេះចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ នៅពហុកីឡដ្ឋានជាតិ ដែលមានកម្ពុជា ក្រុម U-19 ចិន, U-19 មីយ៉ាន់ម៉ា និង U-19 ហ្វីលីពីន៕
Arsenal វាយបកមួយទំហឹង ទម្លាក់ Everton ទៅតំបន់គ្រោះថ្នាក់
Arsenal វាយបកមួយទំហឹង ទម្លាក់ Everton ទៅតំបន់គ្រោះថ្នាក់
Post a Comment